សង្វេគណាស់! សាក ស ព មួយគ្រួសារទៀតហើយ ត្រូវបានដឹកបញ្ជូនមកដល់លំនៅឋានហើយ ដែលស្ថិតនៅខេត្ត

សោ ដនា កម្មដ៏សាហា វ សម្លា ប់មនុស្សក្នុងមួយពព្រិចភ្នែក លេីករណីឧបទ្ទវ ហេតុ បាក់ រលំអគារកម្ពស់ ៧ជាន់ បានកេីតឡេីងកាលពីវេលាម៉ោង៤:៣០នាទីល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈ ក្នុងក្រុងកែប ស្ថិតក្បែរវត្ដសមាធិ បានធ្វើប្រជាជនខ្មែរ ទូទាំងប្រទេសមានអារម្មណ៍ក្តុកក្តួល និងក្រៀមក្រំបំផុត។

ចំពោះ​ប្រតិបត្តិការនៃការរុករកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៃអគាររលំ បានប្រើរយៈពេលជិត០២ថ្ងៃ(៤៣ម៉ោង ២០នាទី)មក ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរ នៅវេលាម៉ោង១១និង៣៥ ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០​។

តុល្យការជន​រងគ្រោះ​ ដែល​ក្រុម​ការងារ​បានជួយ​សង្រ្គោះ​យកចេញពី​កំនរបែកបាក់នៃ​អគារ​រលំ​ មានចំនួន​សរុប​៥៩នាក់(ស្រី​២២នាក់)​ ក្នុង​នោះបាត់បង់​ជីវិត​ចំនួន​៣៦នាក់​(ស្រី​១៤នាក់)​ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​នេះ​ មានក្មេងចំនួន៦នាក់(ក្មេង​ស្រី​២នាក់)​ និង​រងរបួស​ចំនួន២៣នាក់(ស្រី​៨នាក់)។ ចំពោះ​ជន​រងគ្រោះ​បាត់​បង់​ជីវិត​ ត្រូវ​បាន​ក្រុម​គ្រួសារ​មកបំពេញឯកសារ​ ដេីម្បី​ទទួល​យកស​ ពទៅធ្វេីបុណ្យតាម​ប្រពៃណី​។

ក្នុងនោះដែរ ក៏មានអ៊ុំស្រីម្នាក់ ដែលមានកូនជាប់នៅក្នុងគំនរអគារ ក៏បានមកដល់ទីតាំងកន្លែងសោដ នាកម្មនៅពេលនោះ និងបានស្រែកទ្រហូរយំសឹងតែទប់ស្មារតីមិនជាប់ទៅហើយ ព្រោះមិនដឹងថារស់ ឬស្លា ប់យ៉ាងណានោះឡើយ។ ទន្ទឹមនឹងនេះដែរ ពិតជាចូលរួមរំលែកទុក្ខខ្លាំងណាស់ ដោយកូនរបស់អ៊ុំស្រី គឺបានស្លា ប់ក្នុងឧបទ្ទវហេតុដ៏រន្ធត់មួយនេះ ទាំងអស់តែម្ដង។ ជាមួយគ្នានេះដែរ នាខណៈព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ស ពរបស់អ្នកទាំង៣ខាងលើនេះ ត្រូវបានអជ្ញាធរដឹកមកដល់ស្រុកកំណើតហើយ ស្ថិតនៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្ដរតនៈគិរី ដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណីពុទ្ធសាសនា។

Related posts

Leave a Comment