គួរឲ្យអាណិតណាស់…ក្រោយពីមានភ្លើងឆេះផ្ទះ​ កាលពីយប់មិញ នៅខណ្ឌឫស្សីកែវ រួចមក មានបងប្អូនជាច្រើនកំពុងតែអង្គុយផង ដេកផង ទាំងអស់សង្ឃឹម មិនដឹងថា ពួកគាត់លំបាកយ៉ាងណាទេ…

ភ្នំពេញ​​៖ កាលពីវេលាម៉ោង ១ និង៣០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្រុមទី០១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីឆេះផ្ទះអស់ចំនួន ១៥ល្វែង ប្រហែល១៦០បន្ទប់ ស្មើនឹង១៥គ្រួសារ យ៉ាងសន្ធោសន្ធៅទាំងយប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់​។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានលឺសំឡេងផ្ទុះលាន់យ៉ាងខ្លាំង ភ្លាមៗនោះប្រជាពលរដ្ឋជាច្រើនបានរត់ចេញមកមើលស្រាប់តែឃើញអណ្ដាតភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលយ៉ាងខ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ។ ភ្លាមៗនោះក៏បានធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញបង្ការ និងពន្លត់កាអគ្គិភ័យ ឲ្យចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើង ដែលកំពុងឆាបឆេះខាងលើនេះផងដែរ។ ចំពោះម្ចាស់ផ្ទះ ឬ ម្ចាស់បន្ទប់ ដែលឆាបឆេះ នៅមិនទាន់ស្គាល់ឈ្មោះនៅឡើយ ចំណែកមូលហេតុ ក៏កំពុងធ្វើការស្រាវជ្រាវ​ ហើយផ្ទះដែលឆាបឆេះ នេះ ជាប្រភេទឈើប្រក់ស័ង្កសី​ ឆេះផ្ទះអស់១៥ល្វែង ប្រហែល១៦០បន្ទប់ ស្មើនឹង១៥គ្រួសារ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ​ ។

សមត្ថកិច្ចបានបន្តទៀតថា រថយន្តការិយាល័យអគ្គិភ័យ ចំនួន​ ២១គ្រឿង​ បានចុះមកអន្តរាគមន៍ប្រើប្រាស់ទឹកអស់ចំនួន​ ៤២ ស្មើនឹង​៣៨៨ម៉ែត្រគូប​ , រថយន្តជំនួយកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន​ ០៤គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន​ ០៤ឡាន​ ស្មើនឹង​ ២២ម៉ែត្រគូប​ , រថយន្តជំនួយក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន​ ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន ស្មើនឹង២៦ម៉ែត្រគូប , រថយន្តជំនួយគូបក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន​ ០៧គ្រឿងឡាន ប្រើប្រាស់ទឹកអស់ចំនួន​ ០៧ឡាន ស្មើនឹង​ ៨៥ម៉ែត្រគូប​, រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១ ឡាន​ ប្រើប្រាស់ទឹកអស់ចំនួន​ ០៣ឡាន​ ស្មើនឹង​ ១២ម៉ែត្រគូប​ ,​ រថយន្តជំនួយ ក្រសួងមហាផ្ទៃចំនួន០៤គ្រឿងប្រើប្រាស់ទឹកអស់២៤ម៉ែត្រគូប និងរលត់ទៅវិញនៅម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៦ ខែមករា​ ឆ្នាំ២០២០ តែមិនទាន់ដឹងថាមានមនុស្សរងរបួស ឬស្លា ប់ឬក៏អត់នៅឡើយនោះទេ ៕

Related posts

Leave a Comment