ចូលរួមសោកស្តាយផង! បងនិយាយថា មិនចង់ឃើញអូនយំទេ សល់តែ2ខែទៀតដល់ថ្ងៃការហើយម៉េចក៏ទៅចោលអូនបែបនេះទៅវិញ

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏និងភ្ញាក់ផ្អើលជាខ្លាំងដោយមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង វេលាម៉ោង ២៣៖៣០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៤-២០៥ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាង រថយន្តកុងតឺន័រ ០១គ្រឿង មិនស្គាល់ម៉ាក និងស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើបានបុកម៉ូតូ ០១គ្រឿងម៉ាក HONDA SCOOPY ពណ៌ ខៀវគ្មានស្លាកលេខ អ្នកបើកបរឈ្មោះ អឹប សេថន ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានទីលំនៅភូមិបត់គគីរ ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ទិសដៅផ្ទុយគ្នា បន្ទាប់រថយន្តធ្លាក់ផ្លូវក្រឡាប់ បណ្ដាលឲ្យឆាបឆេះតែម្តង និងបណ្តាលឲ្យស្លា ប់មនុស្សចំនួន ០២នាក់ នៅនឹងកន្លែងកើតហេតុ។ក្នុងនោះដែរ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ OunRoth Zeii Chhnas ដែលត្រូវជាសង្សារមន្រ្ដីកងរាជអាវុធហត្ថ ដែលបានស្លា ប់បាត់បង់ជីវិត ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះ បានបង្ហោះសារថា៖”បងនិយាយថា មិនចង់ឃើញអូនយំទេ ហេតុអីអោយអូនយំខ្លាំងយ៉ាងនេះ។ បងសន្យាថានឹងមិនទៅណាចោលអូនទេ ពេលនេះម៉េចក៏ទៅចោលអូន។បងថានឹងមើលថែអូនគ្រប់វិនាទី ចុះពេលនេះម៉េចធ្វើមិនបាន

បងថាជូនអូនទៅគ្រប់ទីកន្លែង អោយតែអូនចង់ទៅ ម៉េចបងធ្វើមិនបាន ពេលបិទភ្នែកឃើញតែមុខបង អោយអូនធ្វើចិត្តបែបណាទៅ ត្រលប់មកវិញមកបានទេ អូនស្រលាញ់បងខ្លាំងណាស់ អូនចាំជួបបងជាតិក្រោយណា”។គួរបញ្ជាក់ផងដែរថា ក៏មានម្ចាស់គណនីមួយទៀត ដែលត្រូវជាមិត្ដភក្ដិជនរង គ្រោះខាងលើ ដែលគាត់មានឈ្មោះ គុយ លីណា បានសរសេរថា៖”សល់ត្រឹមតែរូបថត ហេតុអី ដឹងទេថាអ្នកនៅគេឈឺចាប់

យេីងរងចាំថ្ងៃពិសេសឯងមកដល់ រងចាំសប្បាយជាមួយគ្នា ចុះហេតុអីពេលនេះ សល់ត្រឹមការចង់ចាំ អោយវាការមួយអ្នកណា ហេតុអីមិននៅមេីលថែវា ហេតុអីទៅចោលវា”៕យ៉ាងណាមិញ ពូរបស់ជនរងគ្រោះដែលមានគណនីហ្វេសបុកឈ្មោះ ជាង ជួសជុលម៉ូតូ បានអោយដឹងថា «ក្មយខ្ញុំបានជួបគ្រោះ ថ្នាក់ចរាចរនៅវេលាម៉ោង11:35នាទីនៅយប់ថ្ងៃទី4. 01.2020 នៅផ្លូវជាតិលេខ4ត្រង់ចំនុចជិតស្ពានទឹកសាប ស្លា​ ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ក្មួយជិតដល់ថ្ងៃរៀបការទៅហើយហេតុអ្វីក្មួយអាយុខ្លីម្លះក្មួយសំម្លាញ់ពូ សូមក្មួយទៅអោយបានសុខផងចុះ»៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment