អីយ៉ា! តារាសម្តែងស្រីវ័យក្មេង ស្រស់សោភា ម៉ាក សែនសូនីតា បានទៅសុំសិទ្ធរៀបអាពាហ៍ពិពាហ៍ នៅសាលាសង្កាត់តាក្តុល ហើយ ដោយនឹងចូលរោងការនៅថ្ងៃទី…

មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងស្រីវ័យក្មេង ដែលមានរូបសម្រស់ស្រស់សោភា គឺ កញ្ញា ម៉ាក សែនសូនីតា ហៅកញ្ញា តូតា នោះ តាមរយៈការសម្តែងរឿងល្បីៗជាច្រើនឲ្យផលិតកម្មធំៗ។ នៅពេលដ៏ល្បីខាងមុខនេះ តារារូបនេះ មានដំណឹងល្អហើយ ដោយនឹងចូលរោងការជាផ្លូវការហើយជាមួយ បុរសសង្ហាម្នាក់ នៅថ្ងៃទី ១៦ ខែមិនា ឆ្នាំ ២០២០។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ មហាជនជាច្រើនពិតជាបានដឹងច្បាស់បន្ថែមទៀត ដោយ ម៉ាក សែនសូនីតា បានប្រាប់ឲ្យដឹងថា៖ “ថ្ងៃនេះយើងទាំងពីរមកសុំសិទ្ធរៀបអាពាហ៍ពិពាហ៍នៅសង្កាត់តាក្តុល”។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនបង្ហាញអារម្មណ៍រំភើបជំនួស ព្រមទាំងបានបង្ហោះសារចូលរួមអបអរសាទរឲ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូត៕

Related posts

Leave a Comment