ចូលហាងស៊ីផឹក មានគ្នា៣នាក់ ដល់យប់ជ្រៅ ម៉ោង2ហើយ អ្នកមកជាមួយ រត់ចោលអស់ សល់តែម្នាក់ឯង ថែមទាំងគ្មានលុយឲ្យគេទៀត ខ្លាចគេវាយ ក៏បានឆ្លើយថាស្គាល់ លោកស្នងការ ចុងក្រោយក៏…

កាលពីព្រឹកមិញនេះ នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក “ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ” បានប្រាប់ឲ្យដឹង រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយយុវជនម្នាក់នេះ ចូលហាងស៊ីផឹក មានគ្នាបីនាក់ តែចុងក្រោយគេរត់ចោលអស់ សល់តែគាត់ម្នាក់ឯង ថែមទាំងគ្មានលុយឲ្យគេទៀត ខ្លាចគេវាយ ក៏ប្រាប់ម្ចាស់ហាងថា ស្គាល់លោកស្នងការ។ ហ្វេសប៊ុកខាងលើក៏បានបញ្ជាក់បន្ថែមទៀថា៖

“យុវជននេះ គាត់ចូលហាងស៊ីផឹក គ្នាបីនាក់ យប់ជ្រៅ ម៉ោង2ហើយ អ្នកមកជាមួយ គេគេចខ្លួនអស់សល់ម្នាក់ឯង គ្មានលុយថ្លៃស៊ីផឹកគេ គេសួរស្គាល់អ្នកណាខ្លះ គាត់ឆ្លើយថាគាត់ស្គាល់អ៊ំ អាត់ ខែម ម្ចាស់ហាងរាយការណ៍មកលោក ស្នងការ ទាំងយប់ លោកស្នងការចាត់កំលាំងឲ្យទៅអញ្ជើញគាត់មកសួរនាំ តាមសេចក្តីរាយការណ៍ម្ចាស់ហាង ព្រឹកឡើង ជួបលោក ស្នងការ លោក ស្នងការ សួរ គាត់ថាលឺឈ្មោះអ៊ំ ចេះថាទៅ ខ្លាចគេវាយ ។ (ព្រឹកនេះ លោក ស្នងការ ជួនចំនួន 200,000 រៀលឲ្យទៅសងម្ចាស់ហាងគេ )”៕

Related posts

Leave a Comment