មានការភ្ញាក់ផ្អើរយ៉ាងខ្លាំង! ក្រោយឃើញលោក សាន្ត ប៊ុនធឿន សម្រេចចិត្តទៅបួសរយៈពេលខ្លី ដោយសារតែ…

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក សាន្ត ប៊ុនធឿន ដែលជាចាងហ្វាងសារព័ត៌មាន សំឡេងស្នេហាជាតិ ដែលគេតែងតែឃើញលោកធ្វើការ Live ទាក់ទងព័ត៌មានទូទៅនៅក្នុងសង្គម ក្នុងនោះមានពេលខ្លះលោកក៏ធ្វើការ live ពីការសប្បាយរីករាយផ្ទាល់ខ្លួនផងដែរ បន្ទាប់ពីចប់ការងារ។

បច្ចុប្បន្នលោកក៏ទទួលបានការគាំទ្រច្រើនផងដែរ ពីសំណាក់មិត្តក្នុងហ្វេសប៊ុក ហើយលោកក៏ជាមនុស្សម្នាក់មានចិត្តសប្បុរសធម៌ផងដែរ ដែលលោកតែងតែជួយឧបត្ថម្ភប្រាក់ផ្ទាល់ខ្លួន ទៅកាន់នរណាម្នាក់ដែលលោកចង់ជួយ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៩ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីឃើញ លោក សាន្ត ប៊ុនធឿន សម្រេចចិត្តទៅបួសលាបំណន់ ក្នុងរយៈពេលខ្លី នៅ វត្តជ្រុងថ្មក្រពើហារ ដែលមានទីតាំងស្ថិតនៅ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

មូលហេតុគឺដោយសារតែ លោកធ្លាប់សន្យាក្នុងឆាកជីវិតថា ពេលលោក មានឡាន មានផ្ទះសម្រាប់ក្រុមគ្រួសារជ្រកកោន លោកនឹងសម្រេចចិត្តបួស។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment