ម្សិលមិញនេះ នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Hul Kangha Pk បានបង្ហោះសារទាំងទឹកភ្នែក ដែលរៀបរាប់ពីប្អូនស្រីរបស់គាត់ បានបាត់បង់ជីវិតទៅហើយ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយបន្សល់ទុកនៅកូនដល់ទៅ៣នាក់ទៀត។ ធ្វើឲ្យអ្នកដែលបានមើលវីដេអូ និងអានសារនេះហើយ ទប់ទឹកភ្នែកលែងជាប់ហើយ ពិសេស អាណិតក្មេងទាំង៣នាក់នេះ ខ្លោចចិត្ត។ ហ្វេសប៊ុកដដែលបានបញ្ជាក់ទាំងអារម្មណ៍ក្តុកក្តួលថា៖
“សែនអាសូរណាស់ ក្មួយៗអើយ ក្មួយៗ នៅតូចពេកហើយ កូនបង4ឆ្នាំ បន្ទាប់2ឆ្នាំ កូនពៅទើបតែ5ខែ មច្ចុរាជអើយ ហេតុអ្វីសាហាវម្លេស ប្អូនខ្ញុំជា ស្រ្តីមេម៉ាយណា គ្នាខំលក់អនឡាញ ហើយខំដឹកខ្លួនឯងអោយភ្ញៀវ បែរជាមកត្រូវឡានក្រុងមកបុក ហើយកិនគ្នាទៀត ដឹងអត់ប្អូនខ្ញុំត្រូវមើលថែកូនតូចៗគាត់ ហេតុម្តេចមកពង្រាត់គ្នាពីកូនទៀត អត់ចេះគិតម៉ងហី ព្រហ្មលិខិតឯងនេះសាហាវហាក។
នាងខ្ញុំសូមលើកម្រាមដៃដប់ ដល់បងប្អូន ដែលបានរស់នៅផ្លូវ 271 ម្តុំគេលក់តុក្តា ថ្ងៃទី 4 វេលាម៉ោង 11កន្លះ ថ្ងៃត្រង់ បើបងប្អូនបានឃើញ គ្រោះថ្នាក់ចរាចរណ៍ ឡានក្រុងបុក ហើយ កិនម៉ូតូ ជិះគ្នា2នាក់ ស្រីម្នាក់ និងកេ្មងប្រុសម្នាក់ ដោយគ្រោះថ្នាក់នេះ ចាប់ឡានមិនបានទេ គ្មានអ្នកណាទទួលខុសត្រូវទេ ពេលនេះប្អូនខ្ញុំស្លាប់ចោល កូនទាំង3ហើយ បងបង ប្រជាជននៅម្តុំនោះ បើមានជាវីដេអូ ឬថតបាន នូវគ្រោះថ្នាក់នោះ ជួយទាក់ទង ផ្តល់ព័ណ៌មាន ដល់គ្រួសារយើងខ្នុំផង”៕”៕