រំជួលចិត្តខ្លាំងណាស់! សកម្មភាពគោរពវិញ្ញាណក្ខន្ធរបស់ថ្នាក់ដឹកនាំ និងនិយោជិត-កម្មករអគ្គិសនី បាត់ដំបង ចំពោះជ​នរងគ្រោះ ដែលបានស្លា​ប់ក្នុងឧ​បទ្ទវហេតុបាក់រ​លំអាគារ ៧ ជាន់ នៅខេត្តកែប

នៅព្រឹកនេះ គេប្រទះឃើញហ្វេសប៊ុក “អគ្គិសនី បាត់ដំបង” បានបង្ហោះរូបជាច្រើនសន្លឹកពីសកម្មភាព គោរពវិញ្ញាណក្ខន្ធ ចំពោះជនរងគ្រោះដែលបានស្លា​ប់ ក្នុងឧបទ្ទវហេតុ បាក់រ​លំ អគារ កម្ពស់ ៧ ជាន់ នៅខេត្តកែប។ ហ្វេសប៊ុកដដែលបានបញ្ជាក់បន្ថែមថា៖

“សកម្មភាពគោរពវិញ្ញាណក្ខន្ធរបស់ថ្នាក់ដឹកនាំ និងនិយោជិត-កម្មករអគ្គិសនី បាត់ដំបង ចំពោះជ​នរងគ្រោះ ដែលបានស្លា​ប់ក្នុងឧ​បទ្ទវហេតុបាក់រ​លំអាគារ ៧ ជាន់ នៅខេត្តកែប កាលពីថ្ងៃទី ៣ មករា ២០២០ ។ ថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ បាត់ដំបង, ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០”។

គួរបញ្ជាក់ឡើងវិញថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២០នេះ ម្សិលមិញនេះ ការរុករកជនរ​ងគ្រោះ ពីការបា​ក់រ​លំអគារ នៅក្នុងក្រុងកែប បានបិទបញ្ចប់ហើយ នៅសល់តែការងារសម្អាតសំណល់ផ្សេងៗតែប៉ុណ្ណោះ។

ចំពោះរបាយការណ៍ចុងក្រោយ របស់រដ្ឋបាលខេត្តកែប បញ្ជាក់ថា ជនរ​ងគ្រោះសរុប មានចំនួន៥៩នាក់ (ស្រី២២នាក់) ក្នុងនោះជនរ​ងគ្រោះដែលស្លា​ប់មានចំនួន៣៦នាក់ (ស្រី១៤នាក់) និងអ្នកនៅមានជីវិតដែលរ​ងរ​បួសចំនួន២៣នាក់ (ស្រី៨នាក់)។ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅម៉ោងប្រមាណ ៤:៣០នាទី ល្ងាចថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២០ ៕

Related posts

Leave a Comment