អាសូរខ្លាំងណាស់! កូនៗរបស់ឱពុកម្តាយស្លា ប់មួយគ្រួសារ គឺជាក្មេងដែលខំរៀនណាស់ ធ្វេីអោយអ្នកគ្រូ លោកគ្រូបានត្រឹមតែទៅប្រមូលសៀវភៅនិងកិច្ចការដែលកូនធ្វើរួចរាល់ ពីគំនរសាកស ព គួរអោយស្រណោះណាស់

សោដនា កម្មដ៏សាហា វ សម្លា ប់មនុស្សក្នុងមួយពព្រិចភ្នែក លេីករណីឧបទ្ទវ ហេតុ បាក់ រលំអគារកម្ពស់ ៧ជាន់ បានកេីតឡេីងកាលពីវេលាម៉ោង៤:៣០នាទីល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈ ក្នុងក្រុងកែប ស្ថិតក្បែរវត្ដសមាធិ បានធ្វើប្រជាជនខ្មែរ ទូទាំងប្រទេសមានអារម្មណ៍ក្តុកក្តួល និងក្រៀមក្រំបំផុត។

ចំពោះ​ប្រតិបត្តិការនៃការរុករកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៃអគាររលំ បានប្រើរយៈពេលជិត០២ថ្ងៃ(៤៣ម៉ោង ២០នាទី)មក ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរ នៅវេលាម៉ោង១១និង៣៥ ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០​។

តុល្យការជន​រងគ្រោះ​ ដែល​ក្រុម​ការងារ​បានជួយ​សង្រ្គោះ​យកចេញពី​កំនរបែកបាក់នៃ​អគារ​រលំ​ មានចំនួន​សរុប​៥៩នាក់(ស្រី​២២នាក់)​ ក្នុង​នោះបាត់បង់​ជីវិត​ចំនួន​៣៦នាក់​(ស្រី​១៤នាក់)​ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​នេះ​ មានក្មេងចំនួន៦នាក់(ក្មេង​ស្រី​២នាក់)​ និង​រងរបួស​ចំនួន២៣នាក់(ស្រី​៨នាក់)។ ចំពោះ​ជន​រងគ្រោះ​បាត់​បង់​ជីវិត​ ត្រូវ​បាន​ក្រុម​គ្រួសារ​មកបំពេញឯកសារ​ ដេីម្បី​ទទួល​យកស​ ពទៅធ្វេីបុណ្យតាម​ប្រពៃណី​។

ក្នុងនោះដែរ អ្វីដែលរន្ធ ត់ចិត្ដជាទីបំផុតនោះ ក្រុមគ្រួសារមួយ ដែលមានប្ដី ប្រពន្ធ និងកូន២នាក់ ត្រូវបានស្លា ប់បាត់បង់ជីវិ តទាំងអស់គ្មានសល់តែម្ដង ដោយធ្វើឲ្យមហាជនមានការអាណិតអាសូរជាពន់ពេក មិនគួរឡើយណា កើតឡើងលើក្រុមគ្រួសារមួយនេះនោះទេ។ ចំពោះឧបទ្ទវហេតុខាងលើនេះដែរ ត្រូវបានប្រជាពលរដ្ឋចាត់ទុកជាសោដ នាកម្មដ៏ធំមួយសម្រាប់កម្ពុជា និងមិនអាចបំភ្លេចបាននោះទេ។

បន្ថែមពីលើនេះ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ ទ្រឿង សុះសាយ ដែលត្រូវជាគ្រូបង្រៀនរបស់ក្មេងប្រុស ដែលបានស្លា ប់បាត់បង់ជីវិតមួយគ្រួសារ ក្នុងឧបទ្ទវហេតុបាក់រលំអគារ ៧ជាន់ខាងលើនេះ ដែលគាត់បានសរសេរប្រាប់ឱ្យដឹងថា៖”អ្នកគ្រូ លោកគ្រូបានត្រឹមតែទៅប្រមូលសៀវភៅនិងកិច្ចការដែលកូនធ្វើរួចរាល់ ពីគំនរសាកស ព ស្រណោះណាស់ ទោះឪពុកម្តាយជាកម្មករសំណង់ តែកូនៗខំប្រឹងរៀនជាក្មេងល្អណាស់”។

Related posts

Leave a Comment