សូមកោតសរសើរ! នេះហើយគឺជាការលះបង់ អស់ពីកម្លាំងកាយចិត្ត របស់ក្រុមជួយស​ង្គ្រោះ ទោះជាក្នុងកាលៈទេសៈ ហត់នឿយ លូន ក្រាប ត្បុល រុល ក៏ដោយ ក៏ពួកគាត់មិនរាថយឡើយ ក្នុងការរុករក និងសង្គ្រោះ ជ​នរ​ងគ្រោះ

នៅថ្ងៃទី​ ០៥ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកឈ្មោះ “SP News” បានបង្ហោះរូបភាពជាច្រើនសន្លឹកនៃសកម្មភាពក្រុមជួយស​ង្គ្រោះ ដែលបង្ហាញពីកា​រលះប​ង់ អស់ពីកម្លាំងកាយចិត្ត ទោះជាក្នុងកាលៈទេសៈ ហត់នឿយ លូន ក្រាប ត្បុល រុល ក៏ដោយ ក៏ពួកគាត់មិនរាថយឡើយ ក្នុងការរុករក និងសង្គ្រោះ ជ​នរ​ងគ្រោះ។

ក្រោយពីឃើញរូបភាពទាំងនេះហើយ ពិតជាបានធ្វើឲ្យមហាជន មានការកោតសរសើរ ចំពោះការលះលង់របស់ពួកគាត់ ខ្លាំងណាស់ ទោះក្នុងកាលៈទេសៈ នឿនហត់បែបណាក៏ដោយ ក៏ពួកគាត់នៅតែព្យាយាមជួយជ​នរ​ងគ្រោះឲ្យអស់លទ្ធភាពពួកគាត់ផងដែរ។

ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា៖ “សូមក្រឡេកមកមើល ក្រុមសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ក្នុងការងារប្រតិបត្តិការ រុករកនិងសង្គ្រោះ ជនរងគ្រោះក្នុងឧប្បត្តិហេតុបា​ក់រ​លំអគារ នៅក្រុងកែប ទោះជាក្នុងកា​លៈទេ​សៈ បែបណាក្តី លូន ក្រាប ត្បុល រុល រ​ករកជ​នរងគ្រោះ រួមជាមួយកម្លាំងផ្សេង ហត់នឿយយ៉ាងណាក៏ដោយ បុព្វហេតុប្រជាពលរដ្ឋ សង្គម”។

គួរបញ្ជាក់បន្ថែមថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២០នេះ ការរុករកជនរ​ងគ្រោះ ពីការបា​ក់រ​លំអគារ នៅក្នុងក្រុងកែប បានបិទបញ្ចប់ហើយ នៅសល់តែការងារសម្អាតសំណល់ផ្សេងៗតែប៉ុណ្ណោះ។

ចំពោះរបាយការណ៍ចុងក្រោយ របស់រដ្ឋបាលខេត្តកែប បញ្ជាក់ថា ជនរ​ងគ្រោះសរុប មានចំនួន៥៩នាក់ (ស្រី២២នាក់) ក្នុងនោះជនរ​ងគ្រោះដែលស្លា​ប់មានចំនួន៣៦នាក់ (ស្រី១៤នាក់) និងអ្នកនៅមានជីវិតដែលរ​ងរ​បួសចំនួន២៣នាក់ (ស្រី៨នាក់)៕

Related posts

Leave a Comment