លោកឧកញ៉ា ទៀ វិចិត្រ៖ ភាពជោគជ័យ និងសេចក្តីសុខ គឺជាការសងសឹកដ៏ល្អបំផុត ដើម្បីឆ្លើយតបទៅមនុស្សដែលស្អប់យើង…

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់យ៉ាងច្បាស់ពី លោកទៀ វិចិត្រ ដែលរូបលោក បានជួយដល់សង្គម និងជួយដល់សត្វព្រៃ ដើម្បីឲ្យជីវិតរបស់មនុស្សជាច្រើន ដែលកំពុងតែជួបទុក្ខ តែត្រូវបានលោកជួយឲ្យមានភាពធូរស្រាល ទោះបីជាមិនបានពេញមួយជីវិត តែក៏ជួយបានក្នុងពេលដែលជួបទុក្ខលំបាក គ្មានសូម្បីតែអាហារញុាំនោះ ហើយសត្វក៏ត្រូវបានលែងឲ្យមានសេរីភាពវិញ។

ដោយឡែកលោកបានបង្ហោះសារ ដែលពោលពេញទៅដោយអត្តន័យ ជាច្រើននៅលើបណ្តាញសង្គមរបស់ខ្លួន និងទទួលបានការចុច like យ៉ាងច្រើន។ បើយោងតាមគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ លោកបានផុសរូបជាមួយភរិយាស្រស់ស្អាតថា “ប្តីប្រពន្ធមួយគូកំពុងឈ្លោះគ្នាស្រាប់តែប្រពន្ធទះប្តីមួយដៃ.. ប្តីស្រែក : បើខ្លាំងទះមួយដៃទៀតមើល៎… ប្រពន្ធក៏ទះមែន ប្តីញញឹមហើយនិយាយថា : សំណាងហើយ នៅស្តាប់សម្តីអញ កុំអីឈឺខ្លួនមិនខាន…🤪 ទៀ វិចិត្រ”។ លោកបានបន្តទៀតថា “ភាពជោគជ័យ និងសេចក្តីសុខ គឺជាការសងសឹកដ៏ល្អបំផុត ដើម្បីឆ្លើយតបទៅមនុស្សដែលស្អប់យើង…៚ ទៀ វិចិត្រ”។

ក្រោយពីបានបង្ហោះសារភ្លាម ក៏មានការចែករំលែក ក៏ដូចជាការគាំទ្រយ៉ាងខ្លាំង ហើយក៏មានពាក្យសរសើរជាច្រើន ចំពោះអត្តន័យដ៏ល្អមួយនេះ៕

Related posts

Leave a Comment