អុញនោះ! ទំនាស់នៅប្រលានយន្តហោះ ពេលនេះលោក ខឹម វាសនា ចេញមុខបកស្រាយយ៉ាងច្បាស់ៗ ថា…

ជុំវិញរឿងរ៉ាវទំនាស់រវាងពលករ កូរ៉េ និងក្រុមតារាដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ហើយក៏កំពុងតែផ្ទុះកក្រើកផ្អើលបណ្តាញសង្គមហ៊្វេកបុក។ យ៉ាងណាមិញក្រឡេកទៅមើលទំព័រហ្វេសប៊ុករបស់លោក ខឹម វាសនា ដែលជាប្រធា ន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចេញមុខមក

សរសេរទាក់ទិន រឿងជម្លោះក្រុមអ្នកសិល្បៈ និងឧកញ៉ា នៅព្រលានម៉ាឡេសុី ដោយមានខ្លឹមសារថា៖ «ទីមួយ គេចោទថាដៀលខ្មែរទាំងអស់។ ពាក្យថាខ្មែរគឺសំដៅខ្មែរ លើសពី៥០%ឡើងទៅ ឬ

ខ្មែរទូទៅ តែមិនមែនខ្មែរទាំងអស់ទេ។ បញ្ហាខ្លាំងណាស់ដែលមនុស្សមិនយល់ន័យពិតនៃការប្រើភាសាខ្មែរ ហើយតាំងខ្លួនជាអ្នកការពារខែ្មរដោយយកមុខ និងដើម្បីលាងគំនុំនឹងក្រុមណាមួយ ដោយមួលចេតនារបស់អ្នកស្មោះត្រង់ដែល ប្រើ

ពាក្យខ្មែរនេះ។ ការទទួលយកការពិតដែលជាចំនុចមិនល្អ មិនត្រឹមត្រូវរបស់ខ្លួន ជាចំនុចចាប់ផ្តើមនៃការអភិវឌ្ឍន៍ទៅរកភាពប្រសើរ។
ទីពីរ បើមិនពេញចិត្តអ្នករាំនៅព្រលានយន្តហោះ ម្តេចមិនដៀល តែអ្នករាំនៅព្រលានយន្តហោះហ្នុងទៅ ម្តេចមកដៀលខ្មែរទាំងអស់ធ្វើអី? ចិត្តអ្នកដៀលមិនមែនចង់ដៀលតែខ្មែរដែលរាំនៅតាម

ព្រលានយន្តហោះនោះទេ ហើយក៏មិនមែនដៀលខ្មែរទាំងអស់នោះដែរ គឺចិត្តគេចង់ដៀលខ្មែរទូទៅ លើសពី៥០%ឡើងទៅដែល មានចរិត មិនថ្លៃថ្នូរបែបហ្នឹង។ ទីបី គេចោទថា អ្នកថតហ្នឹង លួច

ថតគេក្នុងទីសាធារណ:ដោយ មិនបានសុំការអនុញ្ញាត ហើយចោទថាជារឿងខុសច្បាប់។ សួរថាតើអ្នកចោទគេថាខុសច្បាប់ហ្នឹង តើអ្នកមានបានដឹងពីច្បាប់នៅម៉ាលេស៊ីស្តីពីការថតរូបរបស់គេក្នុងទីសាធារណ:អត់?តើ

ថតរូបមនុស្សប្រព្រឹត្តខុសឆ្គងនៅទីសាធារណៈជារឿងខុសច្បាប់ឬ?ហើយរឿងកើតនៅម៉ាលេស៊ី បើចង់ប្តឹង ត្រូវប្តឹងនៅម៉ា លេស៊ី។ ឥលូវ កុំទាន់និយាយដល់រឿងខុសច្បាប់ ឬអត់ ក្នុង

មនសិការជាមនុស្ស បើអ្នកបានឃើញទង្វើណាមួយខុសឆ្គង មិនសមរម្យ មិនត្រឹមត្រូវ ហើយអ្នកថតទុក ឬក៏ផុសអោយគេដឹង សួរថាតើវាត្រឹមត្រូវដែរឬទេ? ហើយបើអ្នកចាំសុំការអនុញ្ញាតថត ពីមនុស្សដែលកំពុងរឿង ធ្វើខុសនោះ តើមានវីឌេអូពីមនុស្សខូច មនុស្សអាក្រក់ឯណា អោយបងប្អូនបានឃើញតាមប្រព័ន្ធផ្សព្វផ្សាយដូចសព្វថ្ងៃនេះ??» ៕

Related posts

Leave a Comment