អ្នកនាង ទ្រី ដាណា៖ សុខចិត្តរស់នៅជាស្រីមេម៉ាយ ប្រសើរជាងរស់នៅជាមួយនឹងភាពបោកប្រាស់​ កុហកលាក់លៀមនោះដែរ​ ព្រោះខ្ញុំមើលខ្លួនឯងរយៈពេលបីថ្ងៃនេះ ឃើញថា

បេីនិយាយពីអ្នកនាង ដាណា ទ្រី ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហេីយ ដែលអ្នកនាង គឺជាថៅកែហាង លក់មាស ពេជ្រ និងគឺជាបុគ្គលចិត្ដសប្បុរសធម៌មួយរូប នៅក្នុងសង្គម ដែលជារឿយៗយើងតែងតែឃើញចិត្ត សណ្តោសមេត្តារបស់អ្នកនាង ក្នុងការជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ។

យ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវក្នុងក្រុមគ្រួសារសាររបស់ អ្នកនាង ដាណា ទ្រី ត្រូវបានស្ងាត់រលត់អស់មួយរយៈពេលរួចមក ស្រាប់តែមុននេះបន្ដិច នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ អ្នកនាង ដាណា ទ្រី ក៏បានបង្ហោះសារមួយឃ្លាថា៖”គ្រប់មនុស្សស្រីទាំងអស់គ្មាននរណាចង់អោយមានការបែកបាក់នោះទេ ហើយក៏គ្មាននរណាចង់ប្រើពាក្យថាមេម៉ាយនោះដែរ។

ប៉ុន្តែជីវិតប្តីប្រពន្ធដាច់ខាតត្រូវតែស្មោះត្រង់ បើគ្មានភាពស្មោះត្រង់នោះទេ​ ប្រាកដជាមានការបែកបាក់មិនខាន​ ចំពោះរូបខ្ញុំផ្ទាល់ក្នុង នាមជាមនុស្សស្រីម្នាក់ដែលមានសមត្ថភាពពិតប្រាកដនោះ​ ខ្ញុំមិនរស់នៅជាមួយមនុស្សដែលធ្វើអោយខ្ញុំមានអារម្មណ៍មិនល្អឡើយ​ ដូចនេះខ្ញុំសុខចិត្តរើសយកពាក្យថា (មេម៉ាយចំណាយមាត់ញាតិ) ប្រសើរជាងរស់នៅជាមួយនឹងភាពបោកប្រាស់​ កុហកលាក់លៀមនោះដែរ​។

ព្រោះខ្ញុំមើលខ្លួនឯងរយៈពេលបីថ្ងៃនេះ ឃើញថាខ្លួនឯងនៅស្រស់ស្អាតដែរ មិនចេះខ្វះអ្នកស្នេហ៍ឡើយ​ ពេលនេះ​ជិតដល់ពេលដែលខ្ញុំធ្វើអោយប្រុសៗលួចស្រលាញ់ខ្ញុំហើយ សង្ឃឹមថាមានអ្នកស្នេហ៍ទៅចុះ អូហ៍…នេះជាគំនិតខ្ញុំទេណា​ តែបើតាមពិតមនុស្សដូចខ្ញុំស្មោះនឹងស្នេហាណាស់ មិនចេះក្បត់ទេសូម្បីតែមើលប្រុសផ្សេងខុសពីប្តី កុំថាឡើយដល់ឆាតជាមួយ​។ តែជិតដល់ពេលដែលខ្ញុំត្រូវជ្រើសរើសអ្នកលេងឆាតកំដរខ្ញុំហើយណា​“។

Related posts

Leave a Comment