ទីបំផុត ប្រតិបត្តិការរុ​ករ​ក និងសង្គ្រោះត្រូវបានបញ្ចប់នៅម៉ោង ១២:០០ ថ្ងៃត្រង់នេះហើយ រកឃើញសរុប ៥៩ នាក់ មានអ្នកស្លា​ប់៣៦ នាក់ (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២០ បើយោងតាមការបញ្ជាក់ពីហ្វេសប៊ុកផេក “កងពលតូចលេខ៧០” ប្រាប់ឲ្យដឹងថា ប្រតិបត្តិការ ក្នុងការរុករក និងសង្គ្រោះ ជនរងគ្រោះ ក្នុងឧ​​បទ្ទ​វហេតុ បា​​ក់រ​​លំ អគារកម្ពស់៦ជាន់ នៅខេត្តកែប ត្រូវបានបញ្ចប់ហើយ។ ហ្វេសប៊ុកដដែលបានបញ្ជាក់បន្ថែមទៀតថា៖

“ប្រតិបត្តិការរុ​ករ​ក និងសង្គ្រោះត្រូវបានបញ្ចប់នៅម៉ោង ១២:០០ ថ្ងៃត្រង់ ​ថ្ងៃទី៥ខែមករានេះ លទ្ធមានដូចខាងក្រោម៖
រកឃេីញសរុប = ៥៩ នាក់ ( ប្រុស ៣៧ , ស្រី ២២ )

– រ​បួស = ២៣ នាក់ ( ប្រុស ១៥ , ស្រី ៨ )
– ស្លា​ប់ = ៣៦ នាក់ ( ប្រុស ២២, ស្រី ១៤ )
បញ្ជាក់៖ ក្នុងចំនួនរួម ៥៩ នាក់ មានក្មេង ៦ ( ប្រុស ៤ , ស្រី ២ )”។

គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា នៅម៉ោងប្រមាណ ៤:៣០នាទី ល្ងាចថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២០ មានករណីដ៏រន្ធត់មួយ គឺ អគារធ្វើពីស៊ីម៉ង់បេតុង សសៃដែក កម្ពស់៦ជាន់ថ្មីនេះ បានបា​​ក់រ​លំ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជ​នរងគ្រោះប្រមាណ២០ ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលក​ប់ជា​ប់ នៅក្នុងនេះ បាក់រ​លំ៕

Related posts

Leave a Comment