នៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក “Royal du Cambodge” បានប្រាប់ឲ្យដឹងថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ២ម៉ឺនដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់ជូនរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំ អគារកម្ពស់៦ជាន់ នៅខេត្តកែប។
នៅព្រឹកនេះផងដែរ បើយោងតាមរយៈហ្វេសប៊ុកផេក “កងពលតូចលេខ៧០” បានបញ្ជាក់ថែមទៀតហើយថា៖ “មកទល់ព្រឹកថ្ងៃទី៥ ខែមករា សមត្ថកិច្ចចម្រុះកំពុងបន្តរុករក គ្រាដែលជនរងគ្រោះ៤៨នាក់ត្រូវបានយកចេញពីការបាក់អគារ ក្នុងនោះអ្នកស្លាប់កេីនដល់២៥នាក់ហេីយ ។”៕