អាសូរខ្លាំងណាស់! ទៅធ្វើការសំណង់រកលុយមកធ្វើបុណ្យ១០០ថ្ងៃ ម្ដាយ តែក​ម្មអ​កុស​លត្រូវអ​គារបា​ ក់ស​ង្ក​ត់ស្លា ​​ប់ ចុងក្រោយត្រូវធ្វើបុណ្យ ៧ថ្ងៃខ្លួនឯង ជាមួយបុណ្យ ១០០ថ្ងៃម្តាយសោះ

កាលពីម្សិលមិញ ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២០ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ ដារ៉ា វ៉ន បានបង្ហោះសារទាំងទឹកភ្នែកថា៖ “ពុទ្ធោចែខ្ញុំ ម្ដា​យស្លា​ប់មិនទាន់បានប៉ុន្មានថ្ងៃផង ខំប្រឹងទៅធ្វើការសំណង់រកលុយដើម្បីយកមកធ្វើបុណ្យ ១០០ម្ដាយ តែក​ម្មអ​កុស​ល ត្រូវអគារបា​ក់សង្ក​ត់ ស្លា ​​ប់នៅក្រោមគំ​នរសំណង់។ កុំភ័យចែ បុណ្យ ១០០ថ្ងៃអ៊ុំពួកខ្ញុំចាត់ចែងអោយបានល្អ ចែទៅអោយបានសុខចុះ”។

នាថ្ងៃដដែលនេះ ម្ចាស់ហ្វេសប៊ុកខាងលើ បន្តទាំងអារម្មណ៍ក្តុ​កក្តួ​លថា “សូមថ្លែងអំណរអរគុណចំពោះរាជរដ្ឋាភិបាល ជាពិសេសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលជួបទុកលំបាក ក៏ដូចជាការបំពេញនូវក្ដីបំណងរបស់បងស្រីខ្ញុំ ប៉ុន្តែបុណ្យ ១០០ថ្ងៃអ៊ុំ បែរជាត្រូវធ្វើជាមួយបុណ្យ ៧ថ្ងៃរបស់ចែដែរសោះ។

បំពេញតួនាទីជាកូនល្អតាំងពីតូច មិនដែលអោយម្តាយពិ​បាកចិត្តទេ រហូតដល់ម៉ែចែកឋា​នមិនមានលុយធ្វើបុណ្យខំប្រឹងទៅធ្វើការសំណង់ដើម្បីយកប្រាក់មកធ្វើបុណ្យ តែចុងក្រោយត្រូវធ្វើបុណ្យ ៧ថ្ងៃខ្លួនឯង ជាមួយបុណ្យ ១០០ថ្ងៃម្តាយសោះ។ ហេតុអីមនុស្សល្អត្រូវជួបរឿងបែបនេះ? “។

គិតត្រឹមម៉ោង ២០ និង ៣០នាទីយប់ នាថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមជួយសង្រ្គោះបានជួយជ​នរងគ្រោះ ពីរនាក់បងប្អូន ចេញពីគំនរអ​​គារបា​​ក់រលំ សរុបជនរងគ្រោះពេលនេះ បានឡើងដល់២៩នាក់ហើយ ក្នុងនោះមានស្លា ​​ប់៧ នាក់។ ខណៈក្រុមការងារស​​ង្រ្គោះប​ន្ទាន់ កំពុងបន្តប្រតិបត្តិការ គា​​ស់រំ​​​លើងផ្ទាំងបេតុង កាត់ស​សៃដែក រុ​ករ​​កជន​រ​ងគ្រោះបន្តទៀត។

សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុង សសៃដែក កម្ពស់៦ជាន់ថ្មីនេះ បានបា​​ក់រ​លំនៅម៉ោងប្រមាណ ៤:៣០នាទី ល្ងាចថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជ​នរងគ្រោះប្រមាណ២០ ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលក​ប់ជា​ប់ នៅក្នុងនេះ បាក់រ​លំ៕

Related posts

Leave a Comment