ទឹកដោះម្តាយថ្លៃមែន ២នាក់បងប្អូនជាប់នៅក្នុងអាគារបាក់រលំ ជាងមួយថ្ងៃ ហើយបានស្រែកអោយគេជួយ ដល់ពេលគេជួយយកចេញមក គឺគ្មានរបួសអីទាល់តែសោះ ធ្វើអោយសម្តេចរំភើបចិត្តឥតឧបមា (មានវីដេអូ)

សោ ដនា កម្មដ៏សាហា វ សម្លា ប់មនុស្សក្នុងមួយពព្រិចភ្នែក លេីករណីឧបទ្ទវ ហេតុ បាក់ រលំអគារកម្ពស់ ៧ជាន់ បានកេីតឡេីងកាលពីវេលាម៉ោង៤:៣០នាទីល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈ ក្នុងក្រុងកែប ស្ថិតក្បែរវត្ដសមាធិ បានធ្វើប្រជាជនខ្មែរ ទូទាំងប្រទេសមានអារម្មណ៍ក្តុកក្តួល និងក្រៀមក្រំបំផុត។

បេីតាមការអះអាង ពីសមត្ថកិច្ចក្នុងតំបន់កេីតហេតុខាងលើនេះ បានធ្វើការបញ្ជាក់ឲ្យដឹងថា មានជនរងគ្រោះប្រមាណជា២០-៣០នាក់ បានជាប់នៅក្រោមអគារដែលបាក់រ លំនេះ ខណៈពួកគេកំពុងតែសម្រាក និងកំពុងតែធ្វើការនោះ។ ចំពោះអគារនេះត្រូវបានគេអះអាងថា បានសាងសង់រួចរាល់ប្រមាណជា ៩០ភាគរយហើយ។

ជុំវិញករណី បាក់ រ លំ អគារកម្ពស់ ៧ជាន់ខាងលើនេះ ប្រមុខរដ្ឋាភិបាល បាននឹងកំពុងតាមដានយកចិត្តទុកដាក់ និងខ្វាយខ្វល់យ៉ាងខ្លាំងចំពោះស្ថានភាពរបស់ប្រជាពលរដ្ឋ ហើយបានថែមទាំងដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ក្នុងការរុករក ក៏ដូចជាជួយសង្គ្រោះដល់មនុស្ស ដែលកំពុងជាប់នៅក្នុងអគារបាក់រ លំនេះផងដែរ។

ក្នុង​នោះដែរ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានស្ថិតនៅក្នុងប្រតិបត្ដិការជួយសង្រ្គោះ ដោយផ្ទាល់ពេញមួយយប់ រហូតមកដល់ទល់នឹងពេលនេះ ដើម្បីចូលរួមដឹកនាំការរុករកសង្រ្គោះកម្មករ ដែលកំពុងជាប់នៅក្រោមអគារដែលដួលរ លំ ហើយឆ្លៀតក្នុងពេលវេលានេះ សម្ដេចក៏បានចុះទៅសួរសុខទុក្ខ ជនរង គ្រោះនៅក្នុងមន្ទីរពេទ្យថែមទៀតផង។

យ៉ាងណាមិញ នាខណៈពេលមុននេះបន្ដិច មនុស្សពីរនាក់ទៀតហើយ (ប្រុសម្នាក់ ស្រីម្នាក់) ត្រូវបានជួយសង្រ្គោះ ដែលពួកគាត់ទាំងពីរ គឺជាបងប្អូនបង្កើតនឹងគ្នា ត្រូវបានជាប់នៅក្នុងគំនរអគារអស់រយៈពេល ២៨ម៉ោង។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក សម្ដេចតេជោ បានមានប្រសាសន៏ថា៖

“ក្នុងនាមជាប្រមុខដឹកនាំ​ និងក្នុងនាមជាឳុក​ប្រកបដោយព្រហ្មវិហាធម័​ សម្តេចតេជោ​ ហ៊ុ​ន​ សែន​ មានសេចក្តីរំភេីបរីករាយឥតឧបមា​ ដែលបានឃេីញកូនចៅនៅមានជីវិតដូចការទន្ទឹងរង់ចាំនឹងចង់បានរបស់សម្តេច។ ជិវិតមនុស្សយេីង​ពិតជាថ្លៃមែន។ នៅពេលនះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ធមន្រ្តីកំពុងនៅមន្ទីរពេទ្យបង្អែកខេត្តដេីម្បីពិនិត្យការព្យាបាលជូនដល់បងប្អូនរងគ្រោះទាំងអស់ ដេីម្បីឆាប់បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារឡេីងវិញ”។

សូមជម្រាបផងដែរថា គិតត្រឹមម៉ោង ៩៖១០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ២៩នាក់ ដោយក្នុងនោះជនរងគ្រោះ២២នាក់នៅរស់រានមានជីវិត និង៧នាក់ទៀត បានស្លា ប់បាត់បង់ជីវិ តនៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។

Related posts

Leave a Comment