សោ ដនា កម្មដ៏សាហា វ សម្លា ប់មនុស្សក្នុងមួយពព្រិចភ្នែក លេីករណីឧបទ្ទវ ហេតុ បាក់ រលំអគារកម្ពស់ ៧ជាន់ បានកេីតឡេីងកាលពីវេលាម៉ោង៤:៣០នាទីល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈ ក្នុងក្រុងកែប ស្ថិតក្បែរវត្ដសមាធិ បានធ្វើប្រជាជនខ្មែរ ទូទាំងប្រទេសមានអារម្មណ៍ក្តុកក្តួល និងក្រៀមក្រំបំផុត។
បេីតាមការអះអាង ពីសមត្ថកិច្ចក្នុងតំបន់កេីតហេតុខាងលើនេះ បានធ្វើការបញ្ជាក់ឲ្យដឹងថា មានជនរងគ្រោះប្រមាណជា២០-៣០នាក់ បានជាប់នៅក្រោមអគារដែលបាក់រ លំនេះ ខណៈពួកគេកំពុងតែសម្រាក និងកំពុងតែធ្វើការនោះ។ ចំពោះអគារនេះត្រូវបានគេអះអាងថា បានសាងសង់រួចរាល់ប្រមាណជា ៩០ភាគរយហើយ។
ជុំវិញករណី បាក់ រ លំ អគារកម្ពស់ ៧ជាន់ខាងលើនេះ ប្រមុខរដ្ឋាភិបាល បាននឹងកំពុងតាមដានយកចិត្តទុកដាក់ និងខ្វាយខ្វល់យ៉ាងខ្លាំងចំពោះស្ថានភាពរបស់ប្រជាពលរដ្ឋ ហើយបានថែមទាំងដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ក្នុងការរុករក ក៏ដូចជាជួយសង្គ្រោះដល់មនុស្ស ដែលកំពុងជាប់នៅក្នុងអគារបាក់រ លំនេះផងដែរ។
ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានស្ថិតនៅក្នុងប្រតិបត្ដិការជួយសង្រ្គោះ ដោយផ្ទាល់ពេញមួយយប់តែម្ដង ដើម្បីចូលរួមដឹកនាំការរុករកសង្រ្គោះកម្មករ ដែលកំពុងជាប់នៅក្រោមអគារដែលដួលរ លំ ហើយឆ្លៀតក្នុងពេលវេលានេះ សម្ដេចក៏បានចុះទៅសួរសុខទុក្ខ ជនរង គ្រោះនៅក្នុងមន្ទីរពេទ្យថែមទៀតផង។
ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតប នៅក្នុងខមិន តាមរយៈគេហទំព័រ ហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេច ដែលមានខ្លឹមសារថា៖”ដើម្បីសម្រាលនៅការលំបាកសម្រាប់ជនរង គ្រោះ ទាំងអ្នករបួស និងគ្រួសារអ្នកដែលបានស្លា ប់ ខ្ញុំសម្រេចជួយឧបត្ថម្ភអ្នករបួសក្នុងម្នាក់ ៤០លានរៀល ស្មើនឹង១ម៉ឺនដុល្លារ ១០០០០ដុល្លារ។ សម្រាប់អ្នកស្លា ប់សាកស ពមួយថវិកាចំនួន ២០០លានរៀលស្មើនឹង ៥ម៉ឺនដុល្លារ និងបន្ថែម ១០លានរៀលសម្រាប់បុណ្យសពនីមួយៗ។ ថវិការដ្ឋ និងថវិកាសប្បុរសជនត្រូវបានប្រើប្រាស់សម្រាប់ការងារនេះ។ ជំនួយការខ្ញុំលោក សេង ទៀង នឹងយកថវិកាទៅដល់ផ្ទះនៃគ្រួសារសព”។
បន្ថែមពីលើនេះ ពិតជារឿងដ៏គួរឲ្យត្រេកអរណាស់ ដោយមុននេះបន្ដិច ប្ដីប្រពន្ធមួយគូរ ដែលជាប់នៅក្នុងគំនរអគារ អស់រយៈពេល២៤ម៉ោងហើយ ប៉ុន្ដែត្រូវបានក្រុមជួយសង្គ្រោះ បានជួយទាន់ពេលវេលា ដែលពួកគាត់នៅមានជីវិត ហើយក៏ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភក្នុងម្នាក់ចំនួន ៨០លានរៀល ស្មើនឹង ២០,០០០ដុល្លារ សរុបទទួលបានចំនួន ៤០,០០០ដុល្លារ។