អាសូរខ្លាំងណាស់! សម្រែកស្រែកហៅជួយ«បាទ» ច្បាស់ណាស់ ពេលនេះ (មានវីដេអូ)

កែប៖ មកទល់នឹងពេលនេះកម្លាំងជួយសង្គ្រោះជាច្រើននាក់ កំពុងនៅតែបន្តធ្វើការរុករក ដល់ជនរងគ្រោះជាច្រើន ដែលជួបរឿងអកុសលករណីរលំអគារយ៉ាងគួរឲ្យសង្វេគ នៅក្នុងខេត្តកែប កាលពីល្ងាចម្សិលមិញនេះ ស្របពេលដែលអ្នករបួស និងអ្នកស្លាប់ក៏កើនឡើងផងដែរ។

ជាក់ស្តែងមុននេះបន្តិច ក៏ស្រាប់តែមានការលេចឡើងនូវវីដេអូមួយ ជាមួយនឹងសម្រែកស្រែកហើយរបស់កម្មករដែលបានជាប់គាំងនៅក្នុងគំនរថ្ម ដ៏ងងឹត ពិបាកនឹងដកដង្ហើមជាមួយនឹងថ្មសង្កត់លើខ្លួនប្រាណ ខណៈពេលដែលមានក្រុមជួយសង្គ្រោះបានធ្វើការជួយ និងលឺសម្លេងពួកគេនៅក្នុងនោះស្រែកយ៉ាងច្បាស់។

ជាមួយគ្នានេះដែរ អ្នកជំនាញបានធ្វើការស្រែកសួរ ពីគោលដៅដែលពួកគេកំពុងតែស្ថិតនៅ ដោយបានស្រែកយ៉ាងច្បាស់ៗ ជាមួយនឹងពាក្យថា«បាទៗ» យ៉ាងគួរឲ្យសង្វេគ និងក្តុកក្តួលយ៉ាងខ្លាំង ព្រោះមកទល់នឹងពេលនេះ រយៈពេលមួយយប់ទៅហើយ អ្នកនៅជាប់ក្នុងនោះនៅតែមានកម្លាំងស្រែកបាន។

មិនត្រឹមតែប៉ុណ្ណោះមហាជនជាច្រើនពិតជាសម្តែងក្តីរំភើប ចំពោះពួកគេដែលអាចស៊ូបានក្នុងរយៈពេលជាច្រើនម៉ោងមកនេះ ខណៈពេលដែលមនុស្សដែលជាប់មួយចំនួនទៀត មិនទាន់នឹងរកឃើញនៅឡើយនោះទេ៕

Related posts

Leave a Comment