ដឹងការពិតហើយ! លោក ផែង វណ្ណៈ ថា រកឃើញមូលហេតុនៃការបាក់រលំអគារ នៅខេត្តកែប ឯមូលហេតុគឺ…

រំលឹកឡើងវិញបន្តិចថា៖ ភ្នំពេញ ៖អគារដែលបានបាក់រលំនេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃ២០ ខែសីហា ឆ្នាំ២០១៩ ហើយកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានមន្ទីរ ចុះពិនិត្យ និងសន្និដ្ឋានថា សង់ខុសពីលិខិតអនុញ្ញាត។ យ៉ាងណាមិញនេះបើយោង

តាមប្រភពលោក ផែង វណ្ណៈ ថា រកឃើញមូលហេតុនៃការបាក់រលំអាគារនេះយ៉ាងដូច្នេះថា៖«រកឃេីញកំហុសសង់ខុសលិខិតអនុញ្ញាតតាំងពីខែធ្នូ ២០១៩ ហេតុអ្វីមិនបញ្ឈប់ការសាងសង់ ? នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តកែប បានចុះពិនិត្យសំណង់អាគារនោះឃេីញថា សង់ខុសពីលិខិតអនុញ្ញាត ។ ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់ ៥ ជាន់ទេ តែម្ចាស់សំណង់សង់ឡេីងបន្តរហូតដល់ ៧ ជាន់ បណ្ដាលអោយបាក់រលំនៅថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០ តែម្ដង ។

ការរកឃេីញកំហុសសាងសង់តាំងពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ មិនព្រមចេញលិខិតផ្អាក ឬ បញ្ឈប់ការសាងសង់ ហេីយនៅតែបន្តអោយសាងសង់ គឺជាកំហុសដ៏ធ្ងន់ធ្ងររបស់លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកែប ។ ការបិទភ្នែកអោយបន្តសាងសង់ទាំងខុសលិខិតអនុញ្ញាតនេះត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងអំពេីពុករលួយ ។ យេីងរង់ចាំមេីលថាតេី មន្ត្រីណាខ្លះពាក់ព័ន្ធនឹងករណីបាក់រលំអគារនៅខេត្តកែបដែលបណ្ដាលអោយស្លាប់មនុស្ស និង របួសច្រើននាក់នោះ ។»៕

Related posts

Leave a Comment