តារាចម្រៀងអ្នកនាង ពេជ្រ សោភា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងហេតុការណ៍បាក់អគារ៧ជាន់នៅខេត្តកែប

តារាចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង ពេជ្រ សោភា ដែលបងប្អូនជាច្រើនបានស្គាល់ តាមរយៈបទចម្រៀង​ជាច្រើន ជាពិសេស តារាចម្រៀងរូបនេះបាន ចេញបទចម្រៀងជាបន្តបន្ទាប់ និងក្បាច់រាំផងដែរ។ តារាចម្រៀង រូបនេះ បានសម្តែងការសោកស្តាយ ចំពោះការហេតុការណ៍ស្រុតបាក់រលំអគារ ៧ជាន់នៅខេត្តកែប​ ដែលធ្វើឲ្យមនុស្សជាច្រើន បានរងរបួសនិងស្លា ប់ផងដែរ។

អ្នកនាងបានបង្ហោះសារថា​”សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងហេតុការណ៍បាក់អគាររ7ជាន់នៅខេត្តកែប”។ ជាមួយគ្នានោះផងដែរក៏មានបងប្អូនជាច្រើន បានសម្តែងការសោកស្តាយចំពោះការបាត់បង់របស់បងប្អូនខ្មែរយើង ដែលបានរងគ្រោះ ជាប់នៅក្នុងអគារ​ មិនដឹងថាពួកគាត់ឈឺចាប់យ៉ាងណានោះទេ។

គួបញ្ជាក់ផងដែរថា ក្រុមជួយសង្រ្គោះ រួមនិងកងកម្លាំងនគរបាល បានរកឃើញមនុស្សចំនួន២៥នាក់ហើយ ក្នុងនោះមានមនុស្សចំនួន១៨នាក់ដែលរស់រានមានជីវិត និង៧នាក់ទៀតបានស្លា ប់បាប់បង់ជីវិត នៅក្នុងហេតុការណ៍រលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប។

អគារនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០ភាគរយ ហើយដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់ ដែលជាប្លង់សេ អគារកម្ពស់ទី៧ ទើបនឹងចាក់ថ្មី ហើយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៤និង៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់នៅក្នុងនេះ៕

Related posts

Leave a Comment