អាគារមួយកន្លែងកម្ពស់៧ជាន់នៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈក្នុងក្រុងកែប ស្ថិតក្បែរវត្ដ សមាធិ បានបាក់រ លំនៅវេលាម៉ោងជាង ៤៖៣០នាទីល្ងាច នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ដែលបានបណ្ដាលធ្វើឲ្យកម្មករបម្រើការងារនៅក្នុងនោះ ជា ប់ក្នុងគំនរសំណង់ ប្រហែលជាង៣០នាក់។
ជុំវិញករណីបាក់រ លំអគារកម្ពស់៧ជាន់ខាងលើនេះ ប្រមុខរដ្ឋាភិបាល បាននឹងកំពុងតាមដានយកចិត្តទុកដាក់ និងខ្វាយខ្វល់យ៉ាងខ្លាំង ចំពោះស្ថានភាពរបស់ប្រជាពលរដ្ឋ ហើយបានថែមទាំងដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងក្នុងការរុករក ក៏ដូចជាជួយសង្គ្រោះដល់មនុស្ស ដែលកំពុងជាប់នៅក្នុងអាគារបា ក់រលំនេះផងដែរ។
ទន្ទឹមនឹងនេះដែរ គេបានរកឃើញកម្មករ ដែលជាជនរង គ្រោះចំនួន ២៥នាក់ហើយ ដោយនៅក្នុងនោះ ១៨នាក់នៅមានជីវិត ហើយ៧នាក់ទៀត បានស្លា ប់បាត់បង់ជីវិត នេះបើគិតត្រឹមវេលាម៉ោង ១០៖១០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ។ មន្ត្រីខេត្ត បានអះអាងថា មានជនរងគ្រោះប្រមាណជា២០-៣០នាក់ បានជាប់នៅក្រោមអគារដែលបាក់រលំនេះ ខណៈពួកគេកំពុងធ្វើការ។ បន្ថែមពីលើនេះ លោកស្នងការនគរបាលខេត្តកែប បានថ្លែងប្រាប់ឱ្យដឹងចំពោះ ការបាក់រ លំអាគារនេះ គឺនៅខណៈពេលដែលកម្មករ ពួកគាត់កំពុងធ្វើការចាក់ប្លង់សេ នៅជាន់ទី៧។
យ៉ាងណាមិញ ទាក់ទងចំពោះសំណង់ខាងលើនេះវិញ ខាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកែប បានចុះពិនិត្យសំណង់អាគារនោះឃេីញថា សង់ខុសពីលិខិតអនុញ្ញាត។ ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់ ៥ជាន់ទេ តែម្ចាស់សំណង់សង់ឡេីងបន្តរហូតដល់ ៧ជាន់ បណ្ដាលអោយបាក់រលំនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ តែម្ដង។
បន្ថែមពីលើនេះ ស្រាប់តែមុននេះបន្ដិច នាយ ពាក់មី ដែលអតីតកាលគាត់ធ្លាប់ជាជាងសំណង់ ដែលមានបទពិសោធន៏ជិត១០ឆ្នាំនោះ ក៏បានចោទជាសំនួរមួយចំនួន ដោយមានខ្លឹមសារថា៖”ស្លា ប់នឹងរបួសកម្មករ តេីកំហុសអ្នកណា? ខ្ញុំឆ្ងល់ចង់សួរថា៖ ទី១ តើសាងសង់ខ្លួនឯង អជ្ញាធរ មិនដឹង? ទី២ អជ្ញាធរ ដឹងតែអនុញ្ញាតិដោយគិតថាមិនអី? ទី៣ ដឹងថា អី ដែរ តែព្រោះដុល្លារ ជួយរត់ការអនុញ្ញាត្តិ? ទី៤ អជ្ញាធរ ហាមដែលតែម្ចាស់សំណង់លួចសាងសង់? តេីបងប្អូនគិតថាយ៉ាងមិចវិញ? ខ្ញុំជាកម្មករសំណង់១០ឆ្នាំដែរ ខ្ញុំអាណិត នឹងសោកស្តាយ ហេីយឈឺចាប់ណាស់”៕