នៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែម នៅក្នុង comment នៃហ្វេសប៊ុកផេករបស់សម្តេចថា “ដើម្បីសម្រាលនៅការលំបាកសម្រាប់ជនរងគ្រោះទាំងអ្នករបួស និងគ្រួសារ អ្នកដែលបានស្លាប់ ខ្ញុំសម្រេចជួយឧបត្ថម្ភ អ្នករបួសក្នុងម្នាក់៤០លានរៀលស្មើរនឹង១មុឺនដុល្លារ 10,000$។
សម្រាប់អ្នកស្លាប់ សាកសពមួយថវិកា ចំនួន២០០លានរៀល ស្មើរនឹង៥មុឺនដុល្លារ 50,000$ និងបន្ថែម១០លានរៀល សម្រាប់បុណ្យសព
និមួយៗ។ ថវិការរដ្ឋ និងថវិកា សប្បុរសជនត្រូវបាន ប្រើប្រាស់សម្រាប់ការងារនេះ។ ជំនួយការខ្ញុំលោក សេង ទៀង នឹងយកថវិកា ទៅដល់ផ្ទះនៃគ្រួសារសព។”។
គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន២៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ៧នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត១៨នាក់៕