ក្តុកក្តួលណាស់! អ្នកបានលុយ ខ្ញុំបាត់បង់ អ្នកសប្បាយខ្ញុំកើតទុក្ខ ព្រោះតែក្រទើបពួកខ្ញុំខំប្រឹង តែមិនគួរណាដោយសារតែភាពលោភលន់របស់ពួកអ្នក ធ្វើអោយគ្រួសារអ្នកក្រដូចជាពួកខ្ញុំបាត់បង់បង្គោលគ្រួសារបែបនេះទេ

សោដនា កម្មដ៏សាហា វ សម្លា ប់មនុស្សក្នុងមួយពព្រិចភ្នែក លេីករណីឧបទ្ទវ ហេតុ បាក់ រលំអគារកម្ពស់ ៧ជាន់ បានកេីតឡេីងកាលពីវេលាម៉ោង៤:៣០នាទីល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈ ក្នុងក្រុងកែប ស្ថិតក្បែរវត្ដសមាធិ បានធ្វើប្រជាជនខ្មែរ ទូទាំងប្រទេសមានអារម្មណ៍ក្តុកក្តួល និងក្រៀមក្រំបំផុត។

បេីតាមការអះអាង ពីសមត្ថកិច្ចក្នុងតំបន់កេីតហេតុខាងលើនេះ បានធ្វើការបញ្ជាក់ឲ្យដឹងថា មានជនរងគ្រោះប្រមាណជា២០-៣០នាក់ បានជាប់នៅក្រោមអគារដែលបាក់រ លំនេះ ខណៈពួកគេកំពុងតែសម្រាក និងកំពុងតែធ្វើការនោះ។ ចំពោះអគារនេះត្រូវបានគេអះអាងថា បានសាងសង់រួចរាល់ប្រមាណជា ៩០ភាគរយហើយ។ បន្ថែមពីលើនេះ លោកស្នងការនគរបាលខេត្តកែប បានថ្លែងប្រាប់ឱ្យដឹងចំពោះ ការបាក់រ លំអាគារនេះ គឺនៅខណៈពេលដែលកម្មករ ពួកគាត់កំពុងធ្វើការចាក់ប្លង់សេ នៅជាន់ទី៧។

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ លោក ផែង វណ្ណៈ បានបង្ហោះសារមួយ និងបានប្រាប់ឱ្យដឹងថា៖”រកឃេីញកំហុសសង់ខុសលិខិតអនុញ្ញាតតាំងពីខែធ្នូ​ ២០១៩​ ហេតុ​អ្វី​មិនបញ្ឈប់ការសាងសង់​? នៅថ្ងៃទី​០៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ខេត្ត​កែប​ បានចុះពិនិត្យសំណង់​អាគារ​នោះឃេីញថា​ សង់ខុសពីលិខិត​អនុញ្ញាត​។ ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់​ ៥​ជាន់​ទេ​ តែម្ចាស់សំណង់​សង់ឡេីងបន្តរហូតដល់​ ៧​ជាន់​ បណ្ដាល​អោយ​បាក់រលំនៅថ្ងៃទី​០៣​ ខែ​មករា​ ឆ្នាំ​២០២០​ តែម្ដង​។

ការរកឃេីញកំហុសសាងសង់តាំងពីថ្ងៃទី​០៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ មិនព្រមចេញលិខិតផ្អាក​ ឬ​ បញ្ឈប់​ការសាងសង់​ ហេីយនៅតែបន្តអោយសាងសង់​ គឺ​ជាកំហុសដ៏ធ្ងន់ធ្ងររបស់​លោក​ វ៉ៅ​ សុខា​ ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​កែប​។ ការបិទភ្នែកអោយបន្តសាងសង់ទាំងខុសលិខិតអនុញ្ញាតនេះ​ត្រូវ​បាន​គេសង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹងអំពេីពុករលួយ​។ យេីងរង់ចាំមេីលថា តេី​មន្ត្រី​ណាខ្លះ​ពាក់ព័ន្ធ​នឹងករណី​បាក់​រលំ​អគារ​នៅខេត្តកែប​ដែលបណ្ដាល​អោយស្លាប់មនុស្ស​ និង​របួស​ច្រើន​នាក់​នោះ​“។

ទន្ទឹមនឹងនេះដែរ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ ដារ៉ា វ៉ន ដែលត្រូវជាសាច់ញាតិនារីរង គ្រោះម្នាក់ឈ្មោះ អុឹត ស្គើង ដែលបានស្លា ប់បាត់បង់ជីវិ តក្នុងសោដ នាកម្មខាងលើនេះ បានស៊ែរការបង្ហោះរបស់លោក ផែង វណ្ណៈ និងបានសរសេរថា៖”អ្នកបានលុយ ខ្ញុំបាត់បង់ អ្នកសប្បាយ ខ្ញុំកើតទុក្ខ។

ព្រោះតែក្រទើបពួកខ្ញុំខំប្រឹង តែមិនគួរណា ដោយសារតែភាពលោភលន់របស់ពួកអ្នកធ្វើអោយគ្រួសារអ្នកក្រដូចជាពួកខ្ញុំ បាត់បង់បង្គោលគ្រួសារបែបនេះទេ។ ក៏ដូចជាបងស្រីខ្ញុំពេលនេះ ដើម្បីរកប្រាក់យកមកធ្វើបុណ្យ ១០០ថ្ងៃម្ដាយ ត្រូវបាត់បង់ជីវិតទាំងមិនខ្លួន។ រំពឹងអីជីវិតអ្នកក្រ? ចុងក្រោយបានត្រឹមដេកមើលរូបថតសម្រក់ទឹកភ្នែក”៕

Related posts

Leave a Comment