អាគារមួយកន្លែងកម្ពស់៧ជាន់នៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈក្នុងក្រុងកែប ស្ថិតក្បែរវត្ដ សមាធិ បានបាក់រ លំនៅវេលាម៉ោងជាង ៤៖៣០នាទីល្ងាច នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ដែលបានបណ្ដាលធ្វើឲ្យកម្មករបម្រើការងារនៅក្នុងនោះ ជា ប់ក្នុងគំនរសំណង់ ប្រហែលជាង៣០នាក់។
ជុំវិញករណីបាក់រ លំអគារកម្ពស់៧ជាន់ខាងលើនេះ ប្រមុខរដ្ឋាភិបាល បាននឹងកំពុងតាមដានយកចិត្តទុកដាក់ និងខ្វាយខ្វល់យ៉ាងខ្លាំង ចំពោះស្ថានភាពរបស់ប្រជាពលរដ្ឋ ហើយបានថែមទាំងដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងក្នុងការរុករក ក៏ដូចជាជួយសង្គ្រោះដល់មនុស្ស ដែលកំពុងជាប់នៅក្នុងអាគារបា ក់រលំនេះផងដែរ។
ទន្ទឹមនឹងនេះដែរ គេបានរកឃើញកម្មករ ដែលជាជនរង គ្រោះចំនួន ២៥នាក់ហើយ ដោយនៅក្នុងនោះ ១៨នាក់នៅមានជីវិត ហើយ៧នាក់ទៀត បានស្លា ប់បាត់បង់ជីវិត នេះបើគិតត្រឹមវេលាម៉ោង ៥៖១០នាទី ទៀភ្លឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ។ មន្ត្រីខេត្ត បានអះអាងថា មានជនរងគ្រោះប្រមាណជា២០-៣០នាក់ បានជាប់នៅក្រោមអគារដែលបាក់រលំនេះ ខណៈពួកគេកំពុងធ្វើការ។ បន្ថែមពីលើនេះ លោកស្នងការនគរបាលខេត្តកែប បានថ្លែងប្រាប់ឱ្យដឹងចំពោះ ការបាក់រ លំអាគារនេះ គឺនៅខណៈពេលដែលកម្មករ ពួកគាត់កំពុងធ្វើការចាក់ប្លង់សេ នៅជាន់ទី៧។
ទាក់ទងចំពោះករណីនេះដែរ អ៊ុំស្រីម្នាក់ក្រោយពេលបានទទួលដំណឹងដ៏រន្ធ ត់មួយនេះ ក៏បានមកដល់ទីតាំងកន្លែងសោដ នាកម្មនេះតែម្ដង និងបានស្រែកទ្រហូរយំសឹងតែទប់ស្មារតីមិនជាប់ទៅហើយ ព្រោះតែកូនរបស់គាត់បានជាប់នៅក្នុងអគារមួយនេះ មិនដឹងថារស់ ឬស្លា ប់នោះឡើយ។ ក្នុងនោះដែរ លោកK01 បានសរសេរប្រាប់ឱ្យដឹងថា៖”អ្នកមីងមានសមាជិកគ្រួសារ5នាក់ ដែលត្រូវនៅក្នុងអគារ មរ ណៈនេះ”។