សម្តេចតេជោ ហ៊ុន សែន តែងតែនៅជាប់ជាមួយបងប្អូន ពិសេសក្នុងគ្រាលំបាកបំផុត ដូចជាករណីបាក់រ​លំ​អគារកំពស់៧ជាន់ នៅខេត្តកែបនេះ, សុខទុក្ខប្រជាពលរដ្ធ គឺជាសុខទុក្ខផ្ទាល់របស់ សម្តេច

នៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកសម្តេច បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី គឺតែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ធ ជាពិសេសក្នុងគ្រាលំបាកបំផុត ដូចជាករណីបាក់រ​លំអគារកំពស់៧ជាន់នៅខេត្តកែបនេះ។ សុខទុក្ខប្រជាពលរដ្ធគឺជាសុខទុក្ខផ្ទាល់របស់ សម្តេចប្រមុខដឹកនាំ។

យើងទាំងអស់គ្នាសូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ និងសូមវិញ្ញាណក្ខ័នបងប្អូនដែលទទួលមរណៈភាពបានទៅកាន់សុគតិភពកុំបីខាន៕”។

កាលពីយប់មិញថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរពីភ្នំពេញមកទាំងយប់ ហើយបាននៅជាមួយក្រុមការងារចម្រុះសង្គ្រោះបន្ទាន់រហូតដល់ម៉ោង៥:០០ទៀបភ្លឺ ចូលដល់ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២០ ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអញ្ជើញមកសួរសុខទុក្ខបងប្អូនរងគ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តកែប នេះ។

សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបា​ក់រលំនៅម៉ោងប្រមាណ ៤:៣០នាទី ល្ងាចថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ។

អគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបា​ក់រ​លំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់។ ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរជាតិ និងថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ក្រុមអ្នកស្ម័គ្រចិត្ត ជាច្រើនរូបផងដែរ ហើយមកទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាននៅក្នុងខេត្តកែបនៅឡើយ៕

Related posts

Leave a Comment