ពុទ្ធោចែខ្ញុំ ម្ដាយស្លា ​ប់មិនទាន់បានប៉ុន្មានថ្ងៃផង ខំប្រឹងទៅធ្វើការសំណង់រកលុយដើម្បីយកមកធ្វើបុណ្យ ១០០ថ្ងៃ ម្ដាយ តែកម្មអកុសល ត្រូវអគារបា​ក់សង្ក​ត់ស្លា ​ប់ នៅក្រោមគំនរសំណង់ (មានវីដេអូ)

កាលពីព្រឹកមិញនេះ នាថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ ដារ៉ា វ៉ន បានបង្ហោះសារទាំងទឹកភ្នែកថា៖ “ពុទ្ធោចែខ្ញុំ ម្ដាយស្លា​ប់មិនទាន់បានប៉ុន្មានថ្ងៃផង ខំប្រឹងទៅធ្វើការសំណង់រកលុយដើម្បីយកមកធ្វើបុណ្យ ១០០ម្ដាយ តែកម្មអកុសលត្រូវអគារបា​ក់សង្ក​ត់ស្លា​ប់នៅក្រោមគំនរសំណង់។ កុំភ័យចែ បុណ្យ ១០០ថ្ងៃអ៊ុំពួកខ្ញុំចាត់ចែងអោយបានល្អ ចែទៅអោយបានសុខចុះ”។

គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរ​ងគ្រោះដែលក​ប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រ​លំបា​ក់នៅខេត្តកែប ចំនួន២៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ៧នាក់បានស្លា​ប់ អ្នកនៅរ​ស់រានមានជីវិត១៨នាក់៕

Related posts

Leave a Comment