Connect with us

កម្សាន្ត

ទោះកូនស្រីបណ្ដូលចិត្តនៅឆ្ងាយមែន តែ យ៉ែម សំអូន ក៏មិនភ្លេចធ្វើរឿងមួយសម្រាប់នាងក្នុងថ្ងៃកំណើត

Published

on

ហ្វេសប៊ុក៖ ពិតណាស់ ទំនាក់ទំនងរវាងឪពុកកូន លោក យ៉ែម សំអូន និងកូនស្រីបណ្តូលចិត្ត កាលពីពាក់កណ្តាលខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ បានធ្វើឲ្យមហាជនក៏ដូចជាបណ្តាអ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ និងមានចិត្តរំភើបជំនួស ដែលបានឃើញឪពុកកូនទាំងពីរបានជួបគ្នា ក្រោយពីការរស់នៅឆ្ងាយគ្នាជាង ៧ ឆ្នាំមកនេះ ប៉ុន្តែពេលនេះលោក យ៉ែម សំអូន ក៏ត្រូវបានឃ្លាតឆ្ងាយពីកូនស្រីដោយនាង និងម្តាយបានត្រឡប់ទៅរស់នៅក្រៅប្រទេសវិញ ។

ចំណែកឯ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ មហាជនក៏បានឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក យ៉ែម សំអូន ធ្វើការបង្ហោះរូបភាព និងសារធ្វើការអបអរថ្ងៃកំណើតកូនស្រីជាទីស្រលាញ់ ដែលទោះបីជាកូនស្រីនៅឆ្ងាយក៏ពិតមែន ប៉ុន្តែរូបលោកក៏មិនភ្លេចថ្ងៃពិសេសរបស់កូនស្រីខ្លួនឡើយ ថែមទាំងទិញនំខេកអបអរថ្ងៃកំណើតកូនពីចម្ងាយ ព្រមទាំងនិយាយរៀបរាប់បង្ហាញពីទំហំក្តីស្រលាញ់ជាឪពុក និងជូនពរកូនយ៉ាងមានន័យជាខ្លាំងបំផុត ។

ក្នុងនោះផងដែរ លោក យ៉ែម សំអូន ក៏បានសរសេរសាររៀបរាប់យ៉ាងដូច្នេះថា៖ “11/04/2022 រីករាយថ្ងៃកំណើតកូនស្រីបណ្ដូលចិត្តមាសឪពុក ថ្ងៃនេះជាថ្ងៃពិសេសរបស់កូនស្រីតែមួយសំណប់ចិត្តខ្ញុំ យ៉ែម វិរូនីខា _សំអូន វិថាណា គម្រប់ខួប 21 ឆ្នាំហើយ មានអារម្មណ៍ខ្លួនឯងរៀងចាស់បន្តិចទៀតដែរ តែអ្វីដែលរឹតតែអស្ចារ្យ ជាងនេះនោះគឺមោទកភាពរបស់ខ្ញុំក្នុងនាមជាឪពុកមួយរូប ពិតជារំភើបស្ទើរតែមិនមានពាក្យពេចន៍អ្វីយករៀបរាប់ពុំបានឡើយ ។

ឆ្លងកាត់ពេលវេលាយ៉ាងយូរ កូនគឺមនុស្សដែលអាចនិយាយបានថា មហាអស្ចារ្យ ក៏ព្រោះតែកូនផ្ដល់ឱ្យឪពុកច្រើនលើសលប់ដែលប៉ាមិនអាចកាត់ថ្លៃបាន ប៉ាចង់ប្រាប់កូនថាកូនស្រីគឺជាដុំពេជ្រ ជាកែវភ្នែកទាំងគូ និង ជាជីវិតរបស់ប៉ា ប៉ាសូមសងកូនប៉ាវិញគ្រប់យ៉ាងទៅតាមរបៀបបែបមនោសញ្ចេតនា ឪពុក និង កូន ដែលប៉ាអាចធ្វើទៅបានទៅតាមវ័យ និង សមត្ថភាពរបស់ប៉ាប៉ា ឆ្នាំនេះក៏មិនខុសពីរាល់ឆ្នាំដែរ បើទោះជាប៉ានៅឆ្ងាយពីកូន និង ប៉ារវល់តាំងពីព្រលឹមមកដល់ម៉ោងថ្មើរនេះទើបតែបានសម្រាកយ៉ាងណាក៏ដោយ ក៏ប៉ាមិនដែលភ្លេចថ្ងៃពិសេសរបស់កូនស្រីប៉ាឡើយ ។

ហើយនៅថ្ងៃពិសេសរបស់កូនស្រីប៉ា ប៉ាសូមជូនពរកូនជួបតែសេចក្ដីសុខ សម្រេចអ្វីបានដូចបំណង និងមានសុភមង្គលនៅក្នុងជីវិត ប៉ាស្រឡាញ់កូន មហាលើសពីពាក្យថាស្រឡាញ់អ្វីគ្រប់យ៉ាង ហើយធ្វើឱ្យកូនសប្បាយចិត្ត កូនអាចប្រាប់ប៉ាបាន ហើយប៉ាចង់ប្រាប់កូនថាប៉ាក៏មិនមែនជាកូនអ្នកមានមកពីណាដែរ ប៉ាធ្វើកាហត់ណាស់ទម្រាំសន្សំប្រាក់បាន ព្រោះថាប៉ានេះរាងចាស់បន្តិចដែរហើយ កូនធ្វើអ្វីទៅតាមដែលកូនសប្បាយចិត្តចុះ ប៉ាតាមកូនជានិច្ច មានអ្វីត្រូវការប៉ាពេលណាកូនប្រាប់ប៉ាបាន ប៉ានឹកកូនណាស់ ម្ចាស់ជីវិតប៉ា love you forever kon srey pa pa my only one princess សំអូន វិថាណា Veronica Yem” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

កម្សាន្ត

ទៅរកឯណាបានប្តីបែបនេះ ខាន់ ជេមស៍ ខ្លាចប្រពន្ធមិនស្អាត សុខចិត្តទៅអង្គុយចាំប្រពន្ធ ថែសម្រស់(មានវីដេអូ)

Published

on

By

ហ្វេសប៊ុក៖ ពិតណាស់ ចាប់តាំងពីពេលដែលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក ខាន់ ជេមស៍ បើកបង្ហាញមុខមាត់ឲ្យមហាជនបានស្គាល់ភរិយាខ្លួន គេតែងតែឃើញតារាចម្រៀងប្រុសរូបនេះយកចិត្តទុកដាក់លើប្រពន្ធ និងចំណាយពេលនៅជាមួយប្រពន្ធស្ទើរគ្រប់ពេលវេលាក្រោយពីទំនេរពីការងារ ។

មួយវិញទៀត រាល់សកម្មភាពតារាចម្រៀងប្រុសរូបនេះ និងភរិយាតែងតែបង្ហាញឲ្យមហាជនបានឃើញពីទំនាក់ទំនងក្នុងគ្រួសារយ៉ាងកក់ក្តៅ និងមានសុភមង្គលជានិច្ច ។ ម្យ៉ាងវិញទៀត រូបលោកតែងតែយកចិត្តទុកដាក់លើភរិយារបស់ខ្លួន និងតែងតែឃើញវត្តមានទាំងគូតែម្តងរាល់ពេលបង្ហាញខ្លួនម្តងៗ ។

ជាពិសេសទៀតនោះ តារាចម្រៀងប្រុសរូបនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រ ជាពិសេសគឺសុភាពនារីៗតែម្តង គឺថាមានកូនចិត្តលួចច្រណែន នឹងភរិយារបស់លោកមិនស្ទើរនោះទេ ដែលមានស្វាមីដ៏ល្អ ចេះយល់ចិត្តមើលថែឲ្យតម្លៃបែបនេះ ។

ជាក់ស្តែង កាលពីថ្ងៃទិ២១ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ លោក ខាន់ ជេមស៍ ថែមទាំងខ្លាចភរិយាខ្លួនមិនស្អាត ចង់ឲ្យភរិយាក្មេងជាងវ័យ សុខចិត្តជួនភរិយាទៅទទួលសេវាកម្មថែរក្សាសម្រស់ ព្រមទាំងបានអង្គុយរង់ចាំភរិយាទាំងក្តីស្រលាញ់ ទឹកមុខញញឹមមើលទៅពិតជាមានក្តីសុខខ្លាំងបំផុត ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

ដូចគូស្នេហ៍វ័យក្មេង! ស្វាមី ដាញ់ ម៉ូនីកា ពូកែប្រើពាក្យផ្អែមឱ្យប្រពន្ធរំភើបចិត្តណាស់

Published

on

By

ហ្វេសប៊ុក៖ ពិតណាស់ អតីតតារាសម្តែងស្រីធ្លាប់ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជន ដាញ់ ម៉ូនីកា បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ លាស្រុកកំណើតទៅរស់នៅទឹកដីប្រទេសអូស្រា្តលីអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានចូលរោងការតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែកុម្ភៈ ឆ្នាំ ២០១០ ម្ល៉េះ ។

ទោះបីជាកំពុងរស់នៅស្រុកគេ តែជាញឹកញាប់ តួឯកស្រីក្នុងរឿងខ្មែរដ៏ល្បីល្បាញ «ទុំទាវ» រូបនេះ តែងបង្ហាញពីសកម្មភាពស្តែងពីជីវិតឯកជនរបស់នាងតាមរយៈគណនីហ្វេសប៊ុកហូរហែមិនដែលដាច់នោះឡើយ មិនធ្វើឲ្យទស្សនិកជនភ្លេចមុខនាងនោះទេ ជាពិសេសអ្នកនាងតែងព្យាយាមបង្ហោះរូបថតស្វីតៗជាមួយពាក្យសម្តីផ្អែមល្ហែមរ៉ូមែនទិក បង្ហាញពីក្តីស្រលាញ់រវាងនាង និងស្វាមីបញ្ជាក់ថារយៈពេលជាង ១០ ឆ្នាំមកនេះប្តីប្រពន្ធអ្នកទាំងពីររួមរស់ជាមួយគ្នាប្រកបដោយក្តីសុខបំផុត ។

ខណៈរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាជាង ១០ ឆ្នាំមកនេះ ថែមទាំងទទួលបានចំណងដៃកូនប្រុសស្រី ២ នាក់ទៀតនោះ មើលទៅជីវិតគ្រួសាររបស់ ដាញ់ ម៉ូនីកា មិនដែលបាត់បង់ភាពផ្អែមល្ហែមសោះ បែរជាកាន់តែស្រលាញ់យកចិត្តថ្លើមគ្នាដូចគូស្នេហ៍ក្មេងៗ ។

តួយ៉ាង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ គេបានឃើញស្វាមី ដាញ់ ម៉ូនីកា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកប្រកបដោយភាពផ្អែមល្ហែមដាក់ប្រពន្ធបែបនេះថា៖ “ទោះបីកាលៈទេស នឹង គ្រា ដ៏លំ បាក យ៉ាង ណា ក៏អូន នៅ ជាមួយ បង ជានិច្ច និង តែង តែ ផ្តល់ កំលាំង ចិត្ត អោយ បងរហូត អរ គុណ ប្រពន្ធ សម្លាញ់ love you for ever” ។

ក្រោយឃើញសារដ៏ផ្អែមល្ហែមរបស់ស្វាមីខ្លួនបែបនេះហើយ ស្រាប់តែ ដាញ់ ម៉ូនីកា តបវិញទាំងចិត្តរំភើបយ៉ាងដូច្នេះថា៖ “រកពាក្យអីនិយាយមិនចេញទេ ពិតជាមានអារម្មណ៍ថារំភើប និងញញឹមមិនដឹងខ្លួនមែន អូនអរគុណបងដូចគ្នា ប្ដីសម្លាញ់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

រំលង ៤ ឆ្នាំសោះ រ៉ន ចាន់ឌីន ធំពេញរូបពេញរាង ជាកូនក្រមុំដ៏ស្រស់ស្អាតមើលមិនចង់ស្គាល់

Published

on

By

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនប្រហែលជានៅចាំបាននូវទឹកដមសំឡេងដ៏ផ្អែមពីរោះរបស់ក្មេងស្រីម្នាក់ឈ្មោះថា រ៉ន ចាន់ឌីន ដែលធ្លាប់បានចូលរួមប្រកួតនៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Kids Cambodia កាលពីអំឡុងឆ្នាំ ២០១៧ កន្លងទៅ ហើយកាលនោះ ចាន់ឌីន បានលើកយកបទចម្រៀង «កំពង់ហ្លួងដូចងចិត្ត» យកមកបង្ហើសំនៀងយ៉ាងពីរោះគ្រលួចអង្រួនពេញឆាកហង្សមាសតែម្តង ។

ពិតណាស់ ពេលវេលាពិតជាលឿន ដោយរំលងហួសតែប៉ុន្មានឆ្នាំសោះ ក្មេងស្រីដែលមានសម្បុរស្រអែមស្រស់ម្នាក់ ពេលនេះបានធំពេញរូបពេញរាងក្លាយជានារីក្រមុំដ៏ស្រស់ស្អាត មានសាច់ឈាមភ្លឺស្រស់ថ្លាទ្រលុកទ្រលន់ ស្នាមញញឹមនៅតែស្រស់ស្អាតទាក់ទាញក្រសែភ្នែកមហាជនអ្នកគាំទ្រដដែរ ។

ដោយឡែក កាលពីពេលថ្មីៗមកនេះ ចាន់ឌីន បានបង្ហោះរូបភាព ២ សន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក មួយសន្លឹកគឺជារូបថតកាលនាងឡើងឆាកប្រឡងចម្រៀងដំបូងៗ និងមួយសន្លឹកទៀតគឺជារូបថតរបស់នាងបច្ចុប្បន្ន ។

ក្រោយឃើញ ចាន់ឌីន យករូបថតទាំង ២ មកប្រៀបធ្រៀបគ្នា ហាក់ធ្វើឲ្យមហាជនអ្នកគាំទ្រនឹងរឭកដល់អតីតកាលមិនស្ទើរឡើយ ហើយក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនមានការភ្ញាក់ខ្លួនក្រញ៉ាង ព្រោះមិននឹកស្មានថារំលងហួសតែ ៤ ឆ្នាំសោះ រ៉ន ចាន់ឌីន ប្រែប្រួលខ្លាំងដូចមនុស្ស ២ នាក់ផ្សេងទៀតអ៊ីចឹង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ