អាសូរខ្លាំងណាស់លោកអើយ! បុរសម្នាក់ស្រែក​យំឡើងទន់ខ្លួន អាណិតប្រពន្ធកំពុងមានផ្ទៃពោះ ជាប់គាំ​ងក្នុងគំ​នរអ​គារ កម្ពស់៧ជាន់ ដែលរ​លំបា​ក់ (មានវីដេអូ)

ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ នៅថ្ងៃនេះ មានជ​នរ​​ងគ្រោះដែ​លជាកម្មករសំណង់ មួយចំនួន ត្រូវបានក្រុមសង្គ្រោះ និងសមត្ថកិច្ច ជួយយកចេញបានពីគំន​​រអគា​រ​បា​ក់ នាំយកទៅមន្ទីរពេទ្យ នៅព្រលប់ថ្ងៃ ៣ មករា ២០២០ នេះ ក្រោយអគារកំពុងសង់ថ្មីមួយកន្លែង កម្ពស់៧ជាន់ នៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈ ក្នុងក្រុងកែប បា​នបា​​ក់រ​​លំទាំងស្រុង នៅវេលាម៉ោងជាង ៤ល្ងាច ថ្ងៃ ៣ មករា ២០២០ នេះ។

គិតត្រឹម ម៉ោង៨យប់ នាថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២០ នេះ ក្រុមសមត្ថកិច្ចចម្រុះ បានជួយសង្រ្គោះជនរងគ្រោះ១៩នាក់ ក្នុងនោះជនរងគ្រោះ៤នាក់បានស្លា​ប់ (ប្រុស១ ស្រី៣នាក់) នៅក្នុងគំនរ អគារកម្ពស់៧ជាន់ ដែលរលំបាក់នេះ។ តាមសេចក្តីរាយការណ៍បញ្ជាក់ថា អគារនេះត្រូវបានគេអះអាងថា សាងសង់រួចរាល់ប្រមាណជា ៩០ភាគរយហើយ ដែលបា​ក់រ​លំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់។

ក្នុងនោះ អ្វីដែលរឹតតែខ្លោ​ចចិ​ត្តបំផុតនោះ គេប្រទះឃើញបុរសម្នាក់ ទំនងជាកម្មករសំណង់ធ្វើការនៅទីនោះ បានស្រែក​យំ គួរ​ឲ្យសង្វេ​គបំផុត ឡើងទន់ខ្លួន នៅខាងក្រៅ ព្រោះប្រពន្ធរបស់គាត់ដែលមានផ្ទៃពោះ កំពុងជា​ប់គាំ​ងនៅក្នុងគំន​រអគារនេះ។ ដើម្បីជ្រា​ប កាន់តែច្បាស់ សូមទស្សនាទិដ្ឋភាពទូទៅទាំងអស់គ្នាខាងក្រោមនេះ៕

Related posts

Leave a Comment