ឧកញ៉ា ហ៊ុន តូ បានឧបត្ថម្ភថវិកា ចំនួន៥២មុឺនដុល្លារ ជួយជនរងគ្រោះ ក្នុងការរលំអគារនៅ ខេត្តកែប

នៅមុននេះបន្តិច វេលាម៉ោងជាង ៦ល្ងាច នាថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ឲ្យដឹងថា “ខ្ញុំនឹងចេញទៅខេត្តកែបនៅ ពេលបន្តិចទៀតនេះដើម្បីចូលរួមដឹកនាំ ការរុករកសង្រ្គោះកម្មករដែលកំពុងជាប់ នៅក្រោមអាគារដែលដួលរលំ៕”។

ក្នុងនោះ សម្តេចក៏បានបញ្ជាក់បន្ថែមនៅក្នុង comment ថា ៖ “សូមអរគុណលោក ឧកញ៉ា ហ៊ុន តូ និងដៃគូរសហការដែលបានជួយជាថវិកា ចំនួន៥២មុឺនដុល្លារ 520.000$ ដើម្បី ជួយដល់ជនរងគ្រោះ ក្នុងការរលំអគារនៅ ខេត្តកែប នាល្ងាចមិញនេះ។”។

គួររំលឹកឡើងវិញបន្តិចផងដែរថា គិតត្រឹម ម៉ោង៨យប់ នាថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២០ នេះ ក្រុមសមត្ថកិច្ចចម្រុះ បានជួយសង្រ្គោះជនរងគ្រោះ១៩នាក់ ក្នុងនោះជនរងគ្រោះ៤នាក់បានស្លា​ប់ (ប្រុស១ ស្រី៣នាក់) នៅក្នុងគំនរ អគារកម្ពស់៧ជាន់ ដែលរលំបាក់នេះ។ តាមសេចក្តីរាយការណ៍បញ្ជាក់ថា អគារនេះត្រូវបានគេអះអាងថា សាងសង់រួចរាល់ប្រមាណជា ៩០ភាគរយហើយ ដែលបា​ក់រ​លំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់៕

Related posts

Leave a Comment