មិនធម្មតា! អតីតតារាហ្វេសប៊ុក Sonn kanika ៣ឆ្នាំមុនរកសុី លេីចិញ្ចេីមផ្លូវអង្គុយប៉ាក់អាវអោយគេ តែឥលូវលុយចូលគ្រប់ច្រកដោយសារតែ

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានជ្រាបដឹងហើយថា បើនិយាយអំពី អ្នកនាង សុន កណ្ណិកា វិញនោះ ប្រិយមិត្ដប្រាកដជាស្គាល់សហគ្រិនដ៏ឆ្នើមរូបនេះរួចមកហើយ កាលពីប៉ុន្មានឆ្នាំមុននេះដែល នាងគឺជាអ្នកបង្កើតវីដេអូ បែបកំប្លែង សម្រាប់បម្រើការកម្សាន្ដមិត្ដៗយុវវ័យ នាខណៈពេលនោះ ដែលធ្វើឲ្យរូបនាង ទទួលបានការគាំទ្រយ៉ាងខ្លាំងតែម្ដង។ដោយឡែក ក្រោយបានមួយរយៈពេលរួចមក តារាហ្វេសប៊ុករូបនេះ ក៏បានសម្រេចចិត្ដរៀបមង្គលការ ដែលគិតមកដល់ពេលនេះ អ្នកនាង សុន កណ្ណិកា រួមនឹងស្វាមី គឺមានចំណងដៃ កូន២នាក់រួចមកហើយ

ដែលជានិច្ចកាល យើងតែងតែឃើញក្រុមគ្រួសាររបស់គាត់បានបង្ហាញសុភមង្គល ជូនសាធារណជនឃើញជារឿងៗ។ក្នុងនោះដែរ ក្រឡែកមកមើលអំពីជីវភាព និងមុខរបបរស់នៅប្រចាំថ្ងៃរបស់ អ្នកនាង កណ្ណិកា វិញនោះ គឺពិតជាមានការផ្លាស់ប្ដូរខ្លាំងតែម្ដង ដែលសព្វថ្ងៃនេះ នាង គឺជាម្ចាស់ហាងឈ្មោះ Sonn Kanika ស្ថិតនៅក្បែរសាលា បាក់ទូក ដែលមានលក់ដូចជាផលិតផល ធ្វើឲ្យធ្មេញស និងស្រ្ដេបាញ់ពណ៌សក់ជាដើម។តួយ៉ាង នាខណៈពេលមុននេះបន្ដិចដែរ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ អ្នកនាង សុន កណ្ណិកា ក៏បានបង្ហោះសារមួយឃ្លា ដោយចង់ចែករំលែកពីភាពជោគជ័យរបស់ខ្លួន ទៅកាន់មហាជន ជាពិសេសមិត្ដៗយុវវ័យ ដែលមានខ្លឹមសារថា៖”ក្នុងថ្ងៃនេះ កាលពី ៣ឆ្នាំមុន ខ្ញុំនៅកន្លែងនេះ

រកសុីលេីចញ្ចេីមផ្លូវនេះ ដាំបាយទីនេះ ញាំក៏នៅទីនេះ។យ៉ាងណាមិញ រូបភាពដែលកំពុងអង្គុយប៉ាក់អាវគឺម៉ាក់របស់ខ្ញុំ វាមេីលទៅរាងកំសត់តិចហេីយ។ តែពួកយេីងប្រឹងប្រែងទាំងអស់គ្នា ហេីយក៏បានផ្លាស់ប្តូរទាំងអស់គ្នាផងដែរ។ ទី១ គ្មានការជោគជ័យណា ទទួលបានដោយមិនខិតខំ។ ទី២ នាក់ណាញាំ នាក់និងឆ្អែត។ ទី៣ ហត់អាចសំរាកបាន តែកុំឈប់។ ទី៤ ធ្វេីអីត្រូវមានគោលដៅអោយពិតប្រាកដ កុំចង់តែមួយឆាវ ព្រោះខ្ញុំក៏ប្រេីពេលមករាប់ឆ្នាំហេីយ។ ទី៥ គេគ្រប់គ្នាធ្វេីបាន រឿងអីយេីងធ្វេីមិនបាន។ក្នុងថ្ងៃឆ្នាំ២០១៩ ខ្ញុំនៅកន្លែងមួយទៀត

ដែលវាខុសគ្នាពេកហេីយ លុយចូលគ្រប់ច្រក ជីវិតក៍គិតតែរឿងរីករាយ។ ទេីបខ្ញុំចង់ចែករំលែកទៅនាក់ដែលកំពុងបាក់ទឹកចិត្ត ព្រោះខ្ញុំឆ្លងកាត់អស់ហេីយ។ ខ្ញុំចេញយ៉ាងម៉េចបាន នាក់គួរសាកអនុវត្តតាម (កុំភ្លេច ប្រឹងធ្វេីការ រកសុីផង) មកដល់វិនាទីនេះខ្ញុំក៏មិនទាន់ស្គាល់ពាក្យថាគេងថ្ងៃម៉េចដែរ”៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment