ពេលនេះ ក្រុមសង្គោះ៧១១ បានចេញដំណើរទៅកន្លែងកើតហេតុ រលំបាក់ អគារ កម្ពស់៧ជាន់ នៅខេត្តកែប ហើយ (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក Soy Narith បានប្រាប់ឲ្យដឹងថា៖ “(កែប)៖ នៅល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ មានករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប ក្បែវត្តសុមាធិ ។ ក្រុមសង្គោះ៧១១ បានចេញដំណើរទៅកន្លែងកើតហេតុនោះហើយដោយចែកជាពីរក្រុម៖ ក្រុមទី១ : ក្រុមរុករកនិងសង្គ្រោះទៅតាមឧទ្ធម្ភចក្រ ក្រុមទី២: ទៅតាមផ្លូវគោក ជាមួយនឹងរថយន្តសង្គ្រោះ”។

គួររំលឹកឡើងវិញបន្តិចផងដែរថា បើតាមការបញ្ជាក់ពីលោក ហ៊ុយ ប៊ុនឡេង ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ខេត្តកែប-(ដំណឹងបន្ថែម) មានជនរ​ងគ្រោះដែ​លរ​ងរបួស ជាកម្មករសំណង់មួយចំនួនត្រូវបានក្រុមសង្គ្រោះ និងសមត្ថកិច្ច ជួយយកចេញបានពីគំន​រអាគារ​បា​ក់ នាំយកទៅមន្ទីរពេទ្យ នៅព្រលប់ថ្ងៃ ៣ មករា ២០២០ នេះ ក្រោយអាគារកំពុងសង់ថ្មីមួយកន្លែង កម្ពស់៧ជាន់ នៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈក្នុងក្រុងកែប បា​នបា​ក់រ​លំទាំងស្រុង នៅវេលាម៉ោងជាង៤ល្ងាច ថ្ងៃ ៣ មករា ២០២០ ។

រហូតមកទល់ព្រលប់ថ្ងៃដដែលនេះ សមត្ថកិច្ចនៅមិនទាន់ដឹងពីចំនួនជនរងគ្រោះថាមានប៉ុន្មាននាក់នៅឡើយ ដែលក​ប់ជាប់ក្នុងអាគារបា​ក់ ស្របពេលដែលកម្លាំងចម្រុះកំពុងអន្តរាគមន៍បន្តដើម្បីរុករកជនរងគ្រោះ។”៕

Related posts

Leave a Comment