សម្តេចតេជោ ហ៊ុន សែន នឹងចេញទៅខេត្តកែប ដើម្បីចូលរួមដឹកនាំ ការរុករកសង្រ្គោះកម្មករ ដែលកំពុងជាប់ នៅក្រោមអាគារដែលដួលរលំ នៅពេលបន្តិចទៀតនេះ…(មានវីដេអូថ្មីៗ)

នៅមុននេះបន្តិច វេលាម៉ោងជាង ៦ល្ងាច នាថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ឲ្យដឹងថា “ខ្ញុំនឹងចេញទៅខេត្តកែបនៅ ពេលបន្តិចទៀតនេះដើម្បីចូលរួមដឹកនាំ ការរុករកសង្រ្គោះកម្មករដែលកំពុងជាប់ នៅក្រោមអាគារដែលដួលរលំ៕”។

គួររំលឹកបន្តិចផងដែរថា បើយោងតាមរយៈហ្វេសប៊ុកលោក “ហ៊ុយ ប៊ុនឡេង” បានបញ្ជាក់បន្ថែមថា៖ “ខេត្តកែប-(ដំណឹងបន្ថែម) មានជ​នរង​គ្រោះដែលរងរបួ​ស ជាកម្មករសំណង់មួយចំនួន ត្រូវបានក្រុមសង្គ្រោះ និងសមត្ថកិច្ច ជួយយកចេញបានពីគំនរ អា​​គារបា​ក់ នាំយកទៅមន្ទីរពេទ្យ នៅព្រលប់ថ្ងៃ៣ មករា ២០២០ នេះ ក្រោយអាគារកំពុងសង់ថ្មីមួយកន្លែងកម្ពស់​៧ជាន់ នៅតាមផ្លូវឡើងទៅ មណ្ឌលវិប្បសនាធុរៈក្នុងក្រុងកែប បានបាក់រលំទាំងស្រុង នៅវេលាម៉ោងជាង៤ល្ងាច ថ្ងៃ ៣ មករា ២០២០ ។

រហូតមកទល់ព្រលប់ ថ្ងៃដដែលនេះ សមត្ថកិច្ចនៅមិនទាន់ដឹងពីចំនួនជនរងគ្រោះថា មានប៉ុន្មាននាក់នៅឡើយ ដែលកប់ជាប់ ក្នុងអាគារបាក់ ស្របពេលដែលកម្លាំងចម្រុះកំពុងអន្តរាគមន៍បន្តដើម្បីរុករកជនរងគ្រោះ។”៕

Related posts

Leave a Comment