Updat៖ ជ​នរង គ្រោះ ៥នាក់ ត្រូវបានជួយសង្គ្រោះចេញពីគំនរអ​គារ ខណៈមានមនុស្សប្រមាណ២០-៣០នាក់ កំពុងជា​ប់នៅខាងក្រោមអគារ (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក លោក ហ៊ុយ ប៊ុនឡេង បានប្រាប់ឲ្យដឹងថា៖ “ខេត្តកែប-(ដំណឹងបឋម) សមត្ថកិច្ចខេត្តកែបថ្លែងថា អាគារកំពុងសង់ថ្មីមួយកន្លែង កម្ពស់៧ជាន់ នៅតាមផ្លូវឡើងទៅ មណ្ឌលវិប្បសនាធុរៈក្នុងក្រុងកែប បានបា​ក់រ​លំទាំងស្រុង នៅវេលាម៉ោងជាង៤ល្ងាច ថ្ងៃ ៣ មករា ២០២០ នេះ ។

ភ្លាមៗ គេនៅមិនទាន់ដឹងពីមូលហេតុនៃការបាក់រលំ និងថាតើមានជ​នរងគ្រោះក​ប់ជាប់ក្នុងគំនរអាគារបា​ក់បែកនេះ ដែរឬយ៉ាងណានោះទេ ហើយបច្ចុប្បន្នសមត្ថកិច្ច និងក្រុមសង្គ្រោះបាន និងកំពុងអន្តរាគមន៍ នៅកន្លែងកើ​តហេតុ ក្នុងនោះមានជនរងគ្រោះមួយចំនួន ដែលរ​ងរបួសត្រូវបានសមត្ថកិច្ចជួយយកចេញ ពីអាគារបាក់បែកផងដែរ៕”។

ចំណែកនៅមុននេះបន្តិច ទទួលបានដំណឹងថា មានជនរងគ្រោះប្រមាណ ជា ៥នាក់ហើយ ត្រូវបានគេជួយសង្គ្រោះ ចេញពីក្រោមគំនរ អគារគិតត្រឹមវេលាម៉ោងប្រហែល ៥ និង ២០ នាទី ល្ងាច ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២០ នេះ។ មន្ត្រីខេត្ត បានអះអាងថា មានជនរងគ្រោះប្រមាណជា២០-៣០នាក់ បានជាប់នៅក្រោមអគារដែលបាក់រលំនេះ ខណៈពួកគេកំពុងធ្វើការ៕

Related posts

Leave a Comment