នៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក ហ៊ុយ ប៊ុនឡេង បានប្រាប់ឲ្យដឹងថា៖ “ខេត្តកែប-(ដំណឹងបឋម) សមត្ថកិច្ចខេត្តកែបថ្លែងថា អគារកំពុងសង់ថ្មីមួយកន្លែង កម្ពស់៧ជាន់ នៅតាមផ្លូវឡើងទៅ មណ្ឌលវិប្បសនាធុរៈ ក្នុងក្រុងកែប បានបាក់រលំទាំងស្រុង នៅវេលាម៉ោងជាង៤ល្ងាច ថ្ងៃ៣ មករា ២០២០ នេះ ។
ភ្លាមៗគេនៅមិនទាន់ដឹងពីមូលហេតុនៃការបាក់រលំ និងថាតើមានជនរងគ្រោះកប់ជាប់ ក្នុងគំនរអគារ បាក់បែកនេះដែរ ឬយ៉ាងណានោះទេ ហើយបច្ចុប្បន្នសមត្ថកិច្ច និងក្រុមសង្គ្រោះបាន និងកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ៕”៕