គួរឲ្យអាណិតប្អូនណាស់! ក្រោយឃើញផ្ទះសំបែងនិងជាគ្រួសារក្រីក្រ តែខំរៀនរហូតទទួលបាននិទ្ទេស A

ថ្មីៗនេះមានការចែករំលែកប្អូនប្រុសម្នាក់បានទទួលបាននិទ្ទេស A តែស្ថិតនៅក្នុងភាពក្រីក្រ គួរឲ្យអាណិតដោយឃើញផ្ទះឈើដ៏កម្សត់មួយ។ប្អូនប្រុសមានឈ្មោះថា កែវ ពន្លឺ បើទោះបីជាជីវភាពគ្រួសារក្រីក្រយ៉ាងណាក្តី តែប្អូនខិតខំសិក្សារៀនសូត្ររហូតទទួលបានលទ្ធផលល្អ និទ្ទេស A ។

ប្អូនប្រុសជាកូនចៅគ្រួសារកសិករក្រីក្រមួយ រៀននៅក្នុងវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសា ដែលរស់នៅតំបន់ដាច់ស្រយាលក្នុងភូមិ ទួលក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។គួរឲ្យអានិតនោះគឺគ្រូសាររបស់ប្អូនមានការខ្វះខាតយ៉ាងខ្លាំង រកបានព្រឹកខ្វះល្ងាច រកបានល្ងាចខ្វះព្រឹកគឺមានការពិបាកយ៉ាងខ្លាំង ប៉ុន្តែប្អូននៅតែជំនះក្នុងការសិក្សារបស់ប្អូនរហូតទទួលបានជោគជ័យ( លទ្ធផលនិទ្ទេស A )។

យោងតាមគណនីវិទ្យាល័យហ៊ុន សែន ត្រពាំងប្រាសាទបានបង្ហោះរៀបរាប់ថាអាណិតប្អូន កែវ ពន្លឺ សិស្សនិទ្ទេស A ខេត្តឧត្តរមានជ័យ មានជីវភាពខ្សត់ខ្សោយណាស់ សូមសម្តេច ទ្រង់ អ្នកអង្គម្ចាស់ ឯកឧត្តម លោក លោកឧកញ៉ា ជំទាវ លោក លោកស្រី មេត្តាអាណិតជួយគ្នាផង និង សូមសរសើរប្អូន ដែលមិនតូចចិត្ត បែរជាប្រឹងប្រែងរៀនរហូតបានជាប់និទ្ទេស ល្អប្រសើរ A ។ គាត់រស់នៅភូមិទួលក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ បើបងប្អូនមានទឹកចិត្តសប្បុរស ចង់ជួយឧបត្ថម្ភដល់ប្អូន សូមទាក់ទងទៅប្អូនកែវ ពន្លឺដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទនេះ 09755 25 823 សូមអរគុណ ៕

Related posts

Leave a Comment