ភ្នំពេញ៖ នៅកាលពីប៉ុន្មានខែមុនដែលកន្លងទៅនេះប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា មានគូស្នេហ៍មួយគូដែលជាស្រីដូចគ្នាបានស្រលាញ់គ្នាយ៉ាងស្មោះស្មគ្រ័ជាគូអនាគត់ រស់នៅជាមួយគ្នាជាប្តីនិងប្រពន្ធ ។
យ៉ាងណាមិញ បន្ទាប់ពីបានពរពោះកូន អស់រយៈពេលជាច្រើនខែកន្លងមក ទីបំផុត គូស្នេហ៍ស្រីស្រលាញ់ស្រី មួយគូនេះ បានឃើញមុខកូន របស់ខ្លួនហើយ ដែលជាកូនប្រុស មានឈ្មោះពិរោះ ភួងវីតា សូរៈភូ និងមានមុខមាត់ស្រស់ស្អាត គួរឲ្យក្នាញ់ មិនចាញ់ប៉ាម៉ាក់ទេ។
នៅក្នុងនោះដែរ គណនីហ្វេសប៊ុករបស់ Bong Ta ក៏បានបង្ហោះនៅរូបភាពជាច្រើនសន្លឹកបន្ទាប់ពីប្រពន្ធរបស់ខ្លួនបានសម្រាលកូនប្រុសជាទីស្រឡាញ់រួច សូរៈភូ ជាកូនប្រុសរបស់អ្នកទាំងពីរដែលមានមុខមាត់ស្រស់ស្អាត និងគួរឲ្យស្រឡាញ់មិនចាញ់ឪពុកម្តាយរបស់គេប៉ុន្មានទេ ។
ដោយឡែកបន្ទាប់ពីបានឃើញការបង្ហោះបែបនេះរួចបានធ្វើឲ្យមហាជន និង ហ្វេនៗរបស់នាក់ទាំងពីរជាច្រើនបានសម្តែងនៅអារម្មណ៍សប្បាយរីករាយនិងរំភើបជំនួសនាក់ទាំងពីរ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងនាំគ្នាធ្វើការជូនពរឲ្យក្រុមគ្រួសារតូចដ៏សែនកក់ក្តៅមួយនេះឲ្យជួបតែសុភមង្គល និងភាពកក់ក្ដៅជារៀងរហូត ៕