អាការៈធ្លាក់​ទឹកចិត្ត​,​ថប់​បារម្ភ​កើនឡើង​នៅក្នុង​ចំណោម​និស្សិត​មហាវិទ្យាល័យ​សហរដ្ឋ​​អាមេរិក

ការ​នឹក​គិតដល់​ករណី​ធ្វើអត្តឃាត​,​កើត​អាកា​រៈ​ធ្លាក់ទឹក​ចិត្តធ្ងន់​ធ្ង​រ​ និង​អត្រា​ដែល​នាំ​ឲ្យ​កើតមាន​របួសស្នាម​ដោយ​ខ្លួនឯង នៅក្នុង​ចំណោម​និស្សិត​នៃ​មហាវិទ្យាល័យ​សហរដ្ឋ​​អាមេរិក​ បាន​កើនឡើង​លើសពី​ទ្វេដង​ទៅទៀត​ក្នុង​រយៈកាល​មិន​ដល់​មួយ​ទសវត្ស​ផង​នោះ​។ ការសិក្សា​ស្រាវជ្រាវ​ធ្វើឡើង​នៅ​ទូទាំងប្រទេស​បានលើកឡើង​ដូច្នេះ​។​

ដោយ​សំឡឹង​មើលទៅ​ទិន្នន័យ​ពី​ការតាមដាន​ពិនិត្យ​ជាប្រចាំ​ឆ្នាំ​ដល់​ទៅ​២​លើក​កន្លងទៅ​នៃ​ក្រុមនិស្សិត​មហាវិទ្យាល័យ​ដែល​ប្រឡង​ធ្លាក់​រវាង​ឆ្នាំ​សិក្សា ២០០៧-២០១៨ អ្នកសិក្សា​ស្រាវជ្រាវ​បាន​រកឃើញ​ពី​អាំង​ឌី​កាទែរ (indicators) នៃ​សុខភាព​ផ្លូវចិត្ត​មាន​សភាព​ធ្ងន់ធ្ងរ​ថែម​ឡើង​ក្នុងនោះ​មាន​ករណី​កើត​អា​ការៈធ្លាក់​ទឹកចិត្ត។ ថប់​បារម្ភ មិនសូវមាន​ភាព​រីក​លូតលាស់​ក្នុងការ​សិក្សា​ព្រមទាំង​មាន​ផែនការ​ធ្វើ​អត្តា​ត​ជាពិសេស​នៅពេល​ឈាន​ចូលដល់​ពាក់កណ្តាល​ឆ្នាំ​លើក​ទី​ពីរ​(​ឆមាសទីពីរ)។

មាន​និស្សិត​ប្រឡង​ធ្លាក់​ដល់​ទៅ​ជាង​៦១០.០០០​នាក់​ បាន​ចូលរួម​នៅក្នុង​ការតាមដាន​ពិនិត្យ​មួយ​រវាង​រយៈពេល​ប្រឡង​ធ្លា​ក់​នៅ​ឆមាស​ទីមួយ​ឆ្នាំ​២០១១​ និង​ឆមាស​នា​រដូវ​ស្លឹកឈើ​លាស់​ឆ្នាំ​២០១៨។ អាយុ​មធ្យម​របស់​ក្រុមនិស្សិត​ទាំងនោះ គឺ​ប្រមាណ​២១​ឆ្នាំ​ចំនួន​២/៣​គឺជា​និស្សិត​ស្រី ហើយ​មាន​ចមណ​យ​ន​ដល់​ទៅ​៣/៤ គឺជា​និស្សិត​ស្រី​ស្បែ​កស។

នៅក្នុង​ការតាមដាន​ពិនិត្យ​មួយ​ផ្សេងទៀត​មាន​និស្សិត​ដែល​ប្រឡង​ឆមាស​ធ្លា​ក់ជាង​១៧៧.០០០​នាក់ បាន​ចូលរួម​រវាង​ឆ្នាំ​២០០៧ និង​ឆ្នាំ​២០០៨​។ ភាគច្រើន​មាន​អាយុ​រវាង​១៨​និង​២២​ឆ្នាំ ហើយ​៥៧​ភាគរយ​ជា​និស្សិត​ភេទ​ស្រី​និង​៧៤​ភាគរយ​ជា​និស្សិត​ស្បែ​កស៕

Graduating students arrive for Commencement Exercises at Boston College in Boston, Massachusetts May 20, 2013. REUTERS/Brian Snyder (UNITED STATES – Tags: EDUCATION) – RTXZU9B

Related posts

Leave a Comment