អុញនោះ! ថៅកែលក់ពេជ្រ អ្នកនាង ទ្រី ដាណា ប្រកាសអោយបងស្រីក្នុងរូបនេះមកជួបជាបន្ទាន់ ដោយអោយថ្លៃសាំង២០០០ដុល្លារ​ តែបើមិនមកជួបទេគឺនឹង

បេីនិយាយពីអ្នកនាង ដាណា ទ្រី ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហេីយ ដែលអ្នកនាង គឺជាថៅកែហាង លក់មាស ពេជ្រ និងគឺជាបុគ្គលចិត្ដសប្បុរសធម៌មួយរូប នៅក្នុងសង្គម ដែលជារឿយៗយើងតែងតែឃើញចិត្ត សណ្តោសមេត្តារបស់អ្នកនាង ក្នុងការជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ។

ប៉ុន្ដែយ៉ាងណាមិញ មុននេះបន្ដិច នាព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២០នេះ មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយអ្នកស្រី ដាណា ទ្រី បានបង្ហោះសារស្នើសុំនារីម្នាក់ ដែលគាត់ចាប់បានលេងឆាតជាមួយប្ដីរបស់គាត់ អោយមកជួបគាត់ នៅរសៀលថ្ងៃនេះជាបន្ទាន់ ហើយលោកស្រី ក៏បានផ្ដល់ថ្លៃធ្វើដំណើរចំនួន ២ពាន់ដុល្លារឲ្យថែមទៀតផង។

ក្នុងនោះដែរ អ្នកស្រី ដាណា ទ្រី បានសរសេរយ៉ាងដូច្នេះថា៖”សូមបងស្រីដែលឆាត​ ជាមួយប្តីខ្ញុំកាលពីយប់មិញមកជួបខ្ញុំជាបន្ទាន់​ ព្រោះខ្ញុំចាប់ឆាតកាលពីយប់មិញវេលាម៉ោង9;30នាទីយប់​មិញ​ ដេីម្បីមកបកស្រាយអោយអស់ចំយល់​ បេីមិនឃេីញបង្ហាញ់មុខទេមាននយ័ថាអ្នកទាំងពីរមានការទំនាក់ទំនងមិនធម្មតាហេីយ​

ដូចនេះខ្ញុំនិងប្តឹងលែងលះប្តីខ្ញុំលោក​ ហុីងបញ្ញារិទ្ធ​ ភ្លាមតាមលក្ខ័ខណ្ឌដែលខ្ញុំបានសន្យានិងគ្នា​ ម៉ោង ១១៖០០ ព្រឹកនេះជួបគ្នា​ (ខ្ញុំជូនសាំងឡាន2000$) បេីនៅតាមខេត្តខ្ញុំអាចលេីកទៅម៉ោង3ល្ងាចបាន​ បេីនៅតែមិនឃេីញមកជួបខ្ញុំ​ នាងខ្ញុំ​ សន្និថាន​ ប្តីរបស់ខ្ញុំពិតជាឆាតជាមួយស្រីផ្សេងមែន​ ដូចនេះខ្ញុំនិងប្តឹងលែងលះភ្លាម(ម៉ោង11ជួបគ្នា)”៕

Related posts

Leave a Comment