អ្នកគាំទ្រ ជាច្រើន ពិតជាបានស្គាល់ច្បាស់រួចមកហើយ នាយ ចឺម ដែលលោកធ្លាប់ជាតារាកំប្លែងដ៏ល្បីមួយរូប ក្នុងក្រុមរបស់នាយ ពាក់មី នោះ។ ក្រោយមកលោកបានផ្តាច់ខ្លួនពីក្រុមកំប្លែង ដើម្បីធ្វើជាតារាចម្រៀងវិញ តែលោកក៏ធ្លាប់បានបញ្ជាក់ផងដែរថា លោកមិនមានការអាក់អន់ចិត្តអ្វីឡើយជាមួយក្រុមកំប្លែងរបស់លោកមួយនេះ លោកនៅតែស្រឡាញ់រាប់អានគ្នាដដែល។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ ផលិតកម្មសាន់ដេ ទើបបានបញ្ចេញបទចម្រៀងរបស់ ចឺម មួយបទទៀតហើយ ក្រោមចំណងជើងថា “ហេតុអ្វីកុហកថាគ្មានសង្សារ?” ដែលជាការនិពន្ធទំនុកច្រៀង: ហ៊ាង ម៉េងហួរ។
បទនេះ ចេញមិនទាន់បានប៉ុន្មានផង ផ្ទុះការគាំទ្រ និងសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ថា មិនត្រឹមតែពីរោះប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យទៀត រហូតមានអ្នកចូលទស្សនាជាងជិត៣សែនដងទៅហើយត្រឹមរយៈជាង៥ម៉ោងសោះ នៅលើ YouTube។ តោះកុំឲ្យខាតពេលយូរ ទៅស្តាប់ទាំងអស់គ្នា៕