ជួយស៊ែរម្នាក់១បានទេ? ដើរសុំលុយគេ១ថ្ងៃបានតែ ១៥០០ រៀល ចូលកាត់សក់ ប៉ះជាងចិត្តធម៌ កាត់មិនយកលុយ១រៀលហើយ ថែមទាំងប្រាប់ថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២០ មហាជនមានការកោតសរសើរនូវទឹកចិត្តជាងកាត់សក់ចិត្តធម៌មា្នក់ ដែលបានជួយកាត់សក់បុរសម្នាក់ ដោយមិនគិតលុយ១រៀល នេះក៏ព្រោះតែក្តីអាណិត បូករួមនូវទឹកចិត្តសប្បុរសធម៌ផងដែរ។ ជាងកាត់សក់រូបនេះបានបញ្ជាក់សារក្នុងហ្វេសប៊ុក “វុទ្ធី ជាងកាត់សក់” បន្ថែមថា៖

“គាត់ដើរសំុគេ1ថ្ងៃហើយបានតែ1500រៀលទេ ទៅកាត់សក់ ជាងយក5000រៀល គាត់បានសួរខ្ញុំថា បងកាត់សក់យកលុយប៉ុន្មាន? គាត់មានតែ1500ទេ ខ្ញុំថាមិនយកលុយទេ ចាំខ្ញុំកាត់សក់អោយ ខ្ញុំប្រាប់គាត់ថា បើចង់កាត់សក់មកកន្លែងខ្ញុំមក ខ្ញុំមិនយកលុយទេ”៕

Related posts

Leave a Comment