ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ អំពីដំណឹងដ៏ក្រៀមក្រំបំផុត ដែលលោក ស៊ីន សេដ្ឋកុល បានទទួលមរណភា ពកាលពីថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៧ និង៣០នាទី ក្នុងវ័យ៣៨ឆ្នាំ ដោយសារជំងឺដាច់សសៃឈាមខួរក្បាល។
មរណភា ពរបស់លោក ស៊ីន សេដ្ឋកុល គឺជាការបាត់បង់នូវឪពុកបង្កើតជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ក្រុមគ្រួសារ ដែលប្រកបដោយព្រហ្មវិហារធម៌ និងសណ្តោសប្រោសប្រណីចំពោះកូនទាំងអស់ ហើយសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធទំាងអស់ ជួយលើកស្ទួយដួងវិញ្ញាណ ក្ខន្ធរបស់លោក បានសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍។
លោក ស៊ីន សេដ្ឋកុល ត្រូវជាចៅបង្កើតលោកតា ស៊ីន ស៊ីសាមុត អធិរាជសំឡេងមាស និងជាកូនបង្កើតរបស់លោក ស៊ីន ចន្ទសាយ៉ា ដែលបានស្លាប់បាត់បង់ជីវិតដោយជំងឺដូចគ្នានេះកាលពីប៉ុន្មានឆ្នាំមុន។ យ៉ាងណាមិញ យោងតាមរយៈគណនីហ្វេសប៊ុកផេករបស់លោក អុឹម ជីវ៉ា ដែលមានឈ្មោះ សិល្បករកម្ពុជា បានមានការរៀបរាប់ឲ្យដឹងថា៖
«សូមជួយស៊ែរផង អាណិតណាស់ ពិធីបុណ្យស ពតារាចំរៀង លោក សុិន សេដ្ឋកុល ចៅប្រុសលោកតា សុិន សុីសាមុត មានភាពស្ងាត់ច្រងំ មិនសូវឃើញអ្នកសិល្បៈចូលរួមឡើយ។ រយៈពេល៤ថ្ងៃហើយនៃពិធីបុណ្យសពលោក សុិន សេដ្ឋកុល តម្តកល់នៅវត្តចាក់អង្រែក្រោម ហាក់បីដូចមិនសូវមានសិល្បករមកចូលរួមសោះ
គឺមានភាពស្ងាត់ច្រងំ គឺមានតែអ្នកសិល្បៈប៉ុន្មាននាក់ សាច់ញាតិនិងមិត្តភក្តិគាត់តែប៉ុណ្ណោះ។ ស ពលោក សុិន សេដ្ឋកុល និងត្រូវតម្តលនៅវត្តចាក់អង្រែក្រោម និងបូជានៅថ្ងៃសុក្រ ទី០៥ វេលាម៉ោង៨ព្រឹក អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនញាតិមិត្តនិងសិល្បករមេត្តាចូលរួមផង។ ជូនដំណឹងដោយ អុឹម ជីវ៉ា»។