នៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២០ នេះ មហាជនមានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃរបស់ លោកជំទាវ អ៊ូ ធីតាពៅ ភរិយា ឯកឧត្តម គួច ចំរេីន ដែលបានទៅបរិច្ចាកឈាម ក្រោយពីទទួលដំណឹងពីខាងមណ្ឌលថា ឈាមប្រើមិនគ្រប់គ្រាន់។ ក្នុងនោះ លោកជំទាវ ក៏បានបញ្ជាក់បន្ថែមទៀតថា៖
“ថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២០ សូមបងប្អូន ជួយបរិច្ចាគឈាម ជូនមនុស្សលោកផង ខាងមណ្ឌលបានប្រាប់ថា ឈាមប្រើមិនគ្រប់ទេ ។ មិញទៅបរិច្ចាគឈាម ចេញមកវិញ ជួបអ្នកជំងឺម្នាក់ខ្វះឈាម គាត់ត្រូវការឈាម មួយផ្លោកទៀត មានបងប្អូនណាមានសធា ចង់ជួយផ្តល់ឈាមអោយគាត់ទេ?098 666733 លេខទូរសព្ទ័របស់បងប្អូនអ្នកជំងឺ”៕