កាលពីវេលាម៉ោងជិត០៤ទាបភ្លឺ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង ដែលបានបង្កឲ្យមន្រ្តីសមត្ថកិច្ចម្នាក់ ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលហេតុការណ៍នេះ បានកេីតឡេីងនៅចំណុចស្តុបឌេអិន ផ្លូវកម្ពុជាក្រោម កែងផ្លូវលេខ២១៥ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សួន ភា អាយុ៣៨ឆ្នាំ គឺជាអតីតមន្ត្រីនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ដែលទេីបផ្ទេរភារកិច្ចទៅបម្រេីការនៅការិយាល័យប្រឆាំងគ្រឿងញៀ ន។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុ គាត់បានឃេីញជនសង្ស័យដែលជាមុខសញ្ញាឆក់ ទេីបមានចិត្តជួយក្នុងនាមជាកងកម្លាំង តែសោកស្ដាយបែរជួបគ្រោះថ្នាក់ រថយន្តបុកដួលបោកនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កបានបេីករត់បាត់ មុខសញ្ញាក៏រត់បាត់ទៀត។
បេីយោងតាមរយៈគណនីហ្វេសប៊ុកផេករបស់លោក K01 ចាងហ្វាងសារព័ត៌មាន Satawath Fc 20 បានប្រកាសស្វែងរកមន្ត្រីសមត្ថកិច្ចរូបនេះ ដោយបានមានការរៀបរាប់ឲ្យដឹងថា៖«ជួយគាត់ផងទៅបងប្អូន គាត់ជាប៉ូលិសល្អជួយចាប់ចោរ ជួយប្រាប់ទីតាំងបងប៉ូលិសដេញចាប់ចោរ ហើយត្រូវគេបុកនេះអោយខ្ញុំផង ព្រោះក្មួយសម្តេចចង់ជួយគាត់តាមសទ្ធារ»។
សូមចូលរួមសោកស្ដាយ និងកោតសរសេីរចំពោះការលះបង់នេះ ដើម្បីបុព្វហេតុបង្ក្រាបទប់ស្កាត់ រាល់បទល្មើសក្នុងនាមជាកងកម្លាំងសមត្ថកិច្ច រក្សាបាននូវសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ។ សង្ឃឹមថានឹងមានសប្បុរសជនជាច្រើនទៀត នឹងបន្តជួយដល់គាត់ ខណៈដែលពេលនេះ គាត់កំពុងតែមានការខ្វះខាតជាខ្លាំងក្នុងការព្យាបាល។