ទីបំផុត! ជន ប ង្ក ២​នាក់ ដែលបានបើករថយន្តទៅបុ កយុវតីសិស្សសាលា ២នាក់ បណ្តាលអោយស្លា ប់យ៉ាងអណោចអធ័ម ពេលនេះត្រូវ​បាន​សមត្ថកិច្ចបញ្ជូន​ទៅ​កាន់

កាលពី​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១៩​និង​១០​នាទី​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ ដែលមាន​រថយន្ត​មួយ​គ្រឿង​ បាន​បេីកបុក​កុមារី​២នាក់​ បណ្ដាល​ឲ្យ​ស្លា​ ប់​បាត់​បង់​ជីវិត​យ៉ាង​អាណោច​ អាធ័ម​ ដែល​ហេតុការណ៍​នេះ​កេីតឡេីងនៅចំណុច​ផ្លូវ​បេតុង​ ក្រុម​២៧​ ភូមិ​រនះ​ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ទាំង​២រូបមានឈ្មោះដូចជា៖​ ១-​ឈ្មោះ​ ខេន​ កូ​វ៉ា​ ភេទ​ស្រី​ អាយុ​១៣​ឆ្នាំ​ ជនជាតិ​ ខ្មែរ​​ មុខរបរ​សិស្ស​ (​ស្លា​ ប់​​)​មាន​ទីលំនៅ​ស្នាក់​នៅ​ភូមិ​កោះដាច់​ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។​ ២-​ឈ្មោះ​ ភ័​ណ្ឌ​ ភី​រ៉ា​ដា​ ភេទ​ស្រី​ អាយុ​១១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សិស្ស​ (​ស្លា​ ប់​​)​មាន​ទីលំនៅ​ ស្នាក់​នៅផ្ទះ​លេខ​២៤៩​ ផ្លូវ​បេតុង​ ក្រុម​១៣​ ភូមិ​រនះ​ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។

លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​០៧​និង​២០​នាទី​ កម្លាំង​ជំនាញ​របស់​ការិយាល័យ​ សហការ​ការិយាល័យ​ចរាចរ​ និង​អធិការ​ខណ្ឌ​ជ្រោយចង្វារ​ ស្រាវជ្រាវ​ឈាន​ទៅ​ដល់​ឃាត់ខ្លួន​ជនស​ ង្ស័យ​ចំនួន​០២​នាក់​ នៅ​ចំណុច​ក្នុង​ភោជនីយដ្ឋាន​មិន​ចាំ​យីហោ​ ផ្លូវជាតិ​លេខ​៣​ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ បង្ក​ឲ្យ​ស្លា​ ប់​ដោយ​អ​ចេតនា​(​បើកបរ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​ស្លា​ ប់​អ្នក​ដទៃ​ និង​រត់គេច​ពី​កន្លែង​កើតហេតុ​ដោយ​មិន​ទទួលខុសត្រូវ​)​។

ជនស​ ង្ស័យ​ទាំង​២រូបនេះ​មាន​ឈ្មោះដូចជា៖​ ជនសង្ស័យ​ទី​១-​ឈ្មោះ​ ឌុ​ល​ សា​រិ​ទ្ធ​ ហៅ​សូត​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​យោធា​កងពលតូច​លេខ​៧០​ ស្នាក់​នៅផ្ទះ​លេខ​២៧១​ ផ្លូវ​វេ​ង​ស្រេង​ ភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ (​ជា​អ្នកបើកបរ​រថយន្ត​)​ ចំណែក​ទី​២-​ឈ្មោះ​ ហេង​ សុខ​នូវ​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅផ្ទះ​លេខ​១៩៧​ ផ្លូវ​លេខ​C​ បុរី​ពី​ភព​ថ្មី​ សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ (​ជា​ម្ចាស់​រថយន្ត​)​។​ វត្ថុ​តាង​ចាប់​យកៈ​ រថយន្ត​មួយ​គ្រឿង​ម៉ាក​ តូ​យ៉ូ​តា​ហា​យ​ឡែ​ន​ឌែ​ ពណ៌​ទឹកមាស​ លេខ​តួ​ ៦២០០៦៦២៤៧​ លេខ​ម៉ាស៊ីន​ ៤៥៥៨៨៧០​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២AG-៧៩៤២​។​

នៅរសៀល​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០២០​ នេះ​ ជនស​ ង្ស័យ​ទាំង​២រូប​ ពាក់ព័ន្ធ​ករណី​បើករថយន្ត​បុក​សិស្សសាលា​បណ្តាល​ឲ្យ​ស្លា​ ប់​​២​នាក់​ នៅ​កន្លែង​កើតហេតុ​កាលពី​ពេល​កន្លង​ទៅ​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បា​នបញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។

Related posts

Leave a Comment