ប្រពៃណាស់! កំពូល​តារា​ចម្រៀង​ ព្រាប​ សុវត្ថិ​ បានចូលបច្ច័យបុណ្យសពលោក ស៊ិន សេដ្ឋកុល​ នូវ​ទឹកប្រាក់​ចំនួន​

ដូចដែរប្រិយ​មិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ អំពី​ដំណឹង​ដ៏​ក្រៀមក្រំ​ ដែលលោក ស៊ីន សេដ្ឋកុល បានទទួលមរណភា​ ពកាលពីថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៧ និង៣០នាទី ក្នុងវ័យ៣៨ឆ្នាំ ដោយសារជំងឺដាច់សសៃឈាមខួរក្បាល។

មរណភា​ ពរបស់លោក ស៊ីន សេដ្ឋកុល គឺជាការបាត់បង់នូវឪពុកបង្កើតជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ក្រុមគ្រួសារ ដែលប្រកបដោយព្រហ្មវិហារធម៌ និងសណ្តោសប្រោសប្រណីចំពោះកូនទាំងអស់ ហើយសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធទំាងអស់ ជួយលើកស្ទួយដួងវិញ្ញាណ​ ក្ខន្ធរបស់លោក បានសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍។

លោក ស៊ីន សេដ្ឋកុល ត្រូវជាចៅបង្កើតលោកតា ស៊ីន ស៊ីសាមុត អធិរាជសំឡេងមាស និងជាកូនបង្កើតរបស់លោក ស៊ីន ចន្ទសាយ៉ា ដែលបានស្លាប់បាត់បង់ជីវិតដោយជំងឺដូចគ្នានេះកាលពីប៉ុន្មានឆ្នាំមុន។ យ៉ាង​ណា​មិញ​ យោងតាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​លោក​ ហេង​ ឡុង​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖

«កំពូលតារាចំរៀង ព្រាប សុវត្ថិ និងក្រុមគ្រួសារ បានចូលបច្ច័យបុណ្យ​ស​ ពប្អូន ស៊ិន សេដ្ឋកុល ចៅបង្កើតលោកតា ស៊ីន ស៊ីសាមុត អធិរាជសំឡេងមាស​ ចំនួន​១លានរៀល តាមរយៈខ្ញុំបាទ។ សូមជូនផលបុណ្យ សូមទេវតាតាមជួយតាមថែរក្សាក្រុមគ្រួសារបង ឱ្យជួបតែសេចក្តីសុខ ជ័យជម្នះគ្រប់ភារកិច្ច។ អរគុណសន្តិភាព»។

Related posts

Leave a Comment