កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញ បទដំបូងរបស់ម្ចាស់ជ័យលាភី X Factor Cambodia រដូវកាលទី ១ ចាន់ សុបញ្ញា ជាផ្លូវការហើយ ក្រោមចំណងជើងថា “ស្រលាញ់អ្នកណាក៏គេមានសង្សារ” ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ រហូតមកដល់ ថ្ងៃទី០២ ខែមករា ឆ្នាំ ២០២០ នេះ មានអ្នកទស្សនាជិត២លានដងបាត់ទៅហើយ។
ចំណែកកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ ចាន់ សុបញ្ញា ក៏បានច្រៀងបទដំបូងរបស់ខ្លួន នៅក្នុងការប្រគំតន្រី្ត Carabao Countdown 2019 នៅសួនវត្តបុទុមវត្ថី ធ្វើឲ្យមហាជនជាច្រើនពេញចិត្តជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះទេ ម្ចាស់ពានរូបនេះ មានការតុបតែងខ្លួន លាយម៉ូតសក់ប្លែកខ្លាំងណាស់។ តោះ កុំឲ្យខាតពេលយូរទៅទស្សនាទាំងអស់គ្នា៕