ស្រៀវជំនួស! អ្នកក្រោមភ័យគ្រប់គ្នា តែពួកគាត់នាំគ្នា selfie ពេញមេឃពេញអាកាស និស្សិតនាយទាហានខ្មែរយើងពិតជាពូកែៗណាស់

ហ្វេសប៊ុក ៖ ទាហានលោតឆ័ត្រយោងមួយក្រុមបានកំពុងតែធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់អ្នកនិយមប្រើប្រាស់នៅបណ្តាញសង្គមហ្វេសប៊ុក រហូតដល់មានអ្នកស៊ែរចែករំលែកយ៉ាងច្រើននៅលើសង្គមហ្វេសប៊ុក ។

ទាហានលោតឆ័ត្រយោងមួយក្រុមបានបង្ករការភ្ញាក់ផ្អើលដោយសារតែ នៅក្នុងពេលដែលកំពុងតែហាត់លោតចុះពីលើឧទ្ធម្ភាគចក្របែជាមិនមានអារម្មណ៍ភ័យខ្លាចសូម្បីតែបន្តិចហើយអ្វីដែលពិសេសនោះគឺរូបភាពនៅលើអាកាសជាច្រើនសន្លឹកត្រូវថតបានដោយកូនទាហានមួយក្រុមនោះ ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា Real Army Kh បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ អ្នកក្រោមភ័យគ្រប់គ្នា ហើយពួកគាត់នាំគ្នា selfie ពេញមេឃ😊ពេញអាកាស😊 និស្សិតនាយទាហានយើងពិតជាពូកែៗណាស់😍😍😍 ។

គួរបញ្ចាក់ផងដែរថា វិញ្ញារសារលោតឆ័ត្រយោងចុះពីលើឧទ្ធម្ភាគគឺអាចបង្ករគ្រោះថ្នាក់ដល់កងកម្លាំងគ្រប់ពេប្រសិនបើមានការធ្វេសប្រហេសដោយប្រការណាមួយកាលណាឆ័ត្រយោងនោះមិនរលាស់ហើយត្រូវបានធ្លាក់ចុះមកដីអាចធ្វើឲ្យបាត់បង់អាយុជីវិតភ្លាម ។

Related posts

Leave a Comment