ជូនពរឲ្យឆាប់ជាណា! អាណិត អូនហ្វេម ដល់ហើយ ឈឺហើយ នៅឆ្លៀតញញឹមទៀត

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ក្មេងប្រុសដែលមានមុខមាត់គួរឲ្យស្រឡាញ់ម្នាក់ ហើយក៏ត្រូវជាកូនប្រុសរបស់ ពិធីករ ជា សុវណ្ណរិទ្ធិ នោះ គឺអូនហ្វេម ។ ក្មេងម្នាក់នេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទទួលបានការគាំទ្រខ្លាំងណាស់ តាមរយៈវីដេអូរបស់ខ្លួន ដោយថតលេងកម្សាន្តជាមួយឪពុករបស់ខ្លួនជាញឹកញាប់។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញលោក ជា សុវណ្ណរិទ្ធិ បានបង្ហោះរូប អូនហ្វេម កំពុងព្យាបាលនៅមន្ទីរពេទ្យ។ លោកក៏បានបញ្ជាក់ប្រាប់ថា “មេីលថែអ្នកជម្ងឺ​ រលាគពោះវៀន​ Chea Prasethirith”។ ក្រោយពីឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនបានបង្ហោះសារជូនពរឲ្យ អូនហ្វេម ឆាប់ជា ឆាប់ៗ៕

Related posts

Leave a Comment