Dj Soda បង្ហាញអារម្មណ៍ពិតមួយ ក្រោយពីទទួលកាដូជាច្រើន ពីអ្នកគាំទ្រកម្ពុជា ដោយប្រាប់ថា… (មានវីដេអូ)

កាលពីយប់មិញ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ បានឈានចូលដល់ឆ្នាំថ្មី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២០ គេឃើញមានការប្រគុំតន្រ្តី Anchor Count down Party ដ៏ធំមួយ រៀបចំធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដើម្បី អបអរសាទរ ឆ្នាំថ្មី ២០២០។ ក្នុងនោះក៏មានវត្តមាន តារាចម្រៀងដ៏ល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា និងDJ ដ៏ល្បីដែលបានមកចាក់ភ្លេងកំដរ ក្នុងកម្មវិធីនេះផងដែរ គឺ DJ Soda។

អ្វីដែលបានធ្វើឲ្យ Dj រូបនេះ កាន់តែរីករាយថែមទៀតនោះ គឺបានទទួលកាដូជាច្រើន ពីអ្នកគាំទ្រកម្ពុជារបស់ខ្លួន។ Dj Soda បានរៀបរាប់ក្នុងហ្វេសប៊ុករបស់ខ្លួនជាភាសាកូរ៉េ និងអង់គ្លេស ដោយបានបកប្រែជាភាសាខ្មែរ កាលពីម្សិលមិញថា៖

“រីករាយឆ្នាំថ្មី ខ្ញុំពិតជាមានជាកិត្តិយស ដែលបានចូលរួមក្នុងកម្មវិធី Count down Party ២០២០ នៅក្នុងប្រទេសកម្ពុជា។ ស្ទើរមិនគួរឲ្យជឿថា ពេលនេះដល់ឆ្នាំ ២០២០ ហើយ។ ថ្ងៃនេះ ខ្ញុំទទួលបានកាដូជាច្រើនពី អ្នកគាំទ្រកម្ពុជា របស់ខ្ញុំ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ទាយមើល កន្លែងណាដែលខ្ញុំនឹងទៅ បន្ទាប់ពីកម្មវិធីនេះ”៕

Related posts

Leave a Comment